Connect with us

បាល់ទាត់អន្តរជាតិ

អាហ្សង់ទីន ត្រៀម​ប្រកួត​បើក​ឆាក Copa America ទល់​នឹង កាណាដា ព្រឹកស្អែក!!!

Published

on

នៅ​ទីបំផុត​ការ​ទន្ទឹង​រងចាំ​នៃ​ព្រឹត្តិការណ៍ Copa America 2024 បាន​មក​ដល់​ហើយ ខណៈ​ដែល​ក្រុម​ត្រូវ​ប្រកួត​បើក​ឆាក​គឺ​អាហ្សង់ទីន ប៉ះ​ជាមួយ កាណា​ដា ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល A។ ការ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ទាំង 2 នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Mercedes-Benz ព្រឹក​ស្អែក​ម៉ោង 7:00 (ម៉ោង​នៅ​កម្ពុជា)។

យ៉ាង​ណា​មិញ អាហ្សង់ទីន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​បំផុត ក្នុង​ចំណោម​ក្រុម​ផ្សេងៗ​ទៀត​នៅ​តំបន់​ឡាទីន ខណៈ​ដែល​ពួក​គេ​ក៏​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក Copa America ឆ្នាំ 2021 ផង​ដែរ ដោយ​បាន​យក​ឈ្នះ​ប្រេស៊ីល​នៅ​វគ្គផ្តាច់ព្រ័ត្រ។ ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​មាន​កីឡាករ​ឆ្នើមៗ​ជា​ច្រើន ជា​ពិសេស Lionel Messi ដែល​ជា​កាពីតែន​ក្រុម​ដ៏​ល្អ និង​ទើប​តែ​បាន​ឈ្នះពាន World Cup 2022។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាហ្សង់ទីន ធ្វើ​បាន​យ៉ាង​ល្អ ជា​ពិសេស​បន្ទាប់​ពី​ពេល​ដែល​ពួក​គេ​បាន​ឈ្នះពាន Copa America ឆ្នាំ 2021។ ក្រោយ​មក 1 ឆ្នាំ​ទៀត​ប៉ុណ្ណោះ ពួក​គេ​ក៏​សម្រេច​បាន​ក្នុង​ការ​ឈ្នះពាន World Cup ផងដែរ។ អាច​និយាយ​បាន​ថា ការ​ប្រកួត​ទល់​នឹង​កាណា​ដា​នេះ អាហ្សង់ទីន មាន​ជំនឿ​ចិត្ត​ឈ្នះ​ស្ទើរ 80 ភាគរយ​ទៅ​ហើយ។

អត្ថបទដោយ: ជូលី

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២