Connect with us

បាល់ទាត់អន្តរជាតិ

បិសាចក្រហម ចាប់​អារម្មណ៍​ចង់​នាំ​យក Manuel Ugarte មក​ទឹកដី Old Trafford

Published

on

ក្លឹប​បិសាចក្រហម Manchester United បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​ក្លឹប​យក្ស​បារាំង PSG ជុំវិញ​លទ្ធភាព​នៃ​ការ​ផ្ទេរ​ខ្សែបម្រើ Manuel Ugarte ទៅ​កាន់​ទឹកដី Old Trafford នា​រដូវក្ដៅ​នេះ។ យ៉ាង​ណា​មិញ Manuel Ugarte ​ទើប​នឹង​បាន​ចូលរួម​ជាមួយ PSG កាល​ពី​រដូវក្ដៅ​ឆ្នាំ​មុន​ប៉ុណ្ណោះ ពោល​គឺ​គាត់​ជា​កីឡាករ​ចំណូល​ថ្មី​ដែល​ផ្ទេរ​មក​ពី​ក្លឹប Sporting Lisbon។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ក៏​មាន​របាយការណ៍​មួយ​បាន​លើក​ឡើង​ថា ក្លឹប Bayern Munich បាន​ពេញ​ចិត្ត​នឹង Manuel Ugarte ដែរ ប៉ុន្តែ​ក្រោយ​មក​ទៀត ក្លឹប​យក្ស​របស់​អាឡឺម៉ង់​មួយ​នេះ​បាន​បោះបង់​ចំណាប់​អារម្មណ៍​លើ​គេ​វិញ ខណៈ​ដែល​ខ្សែបម្រើ​សំខាន់​របស់​ពួក​គេ Joshua Kimmich នឹង​ស្នាក់​នៅ​ក្លឹប​បន្ត​ទៀត។

យោងតាម​ការ​ចុះ​ផ្សាយ​របស់​លោក Florian Plettenberg បាន​អះអាង​ថា ពេល​នេះ Manuel Ugarte គឺ​កាន់​តែ​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ផ្លាស់​ទៅ​ទឹកដី​អង់គ្លេស ដោយ​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។ ការ​ពិភាក្សា​រវាង​ក្លឹប និង​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ បាន​ដំណើរ​ការ​ទៅ​មុខ ខណៈ​ដែល​គាត់​អាច​ចាកចេញ​ពី PSG នៅ​រដូវក្តៅ​នេះ។ គេ​បាន​ដឹង​ផង​ដែរ​ថា Manuel Ugarte ពិត​ជា​ពេញ​ចិត្ត​ក្នុង​ការ​ចង់ក្លាយ​ជា​កីឡាក​ររបស់​ក្លឹប​បិសាចក្រហម។

ប្រភព: Bavarianfootballworks

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២