Connect with us

បាល់ទាត់អន្តរជាតិ

UEFA បើក​ការ​ស៊ើប​អង្កេត​លើ​កាយ​វិការ​អាសអាភាស​របស់ Bellingham

Published

on

តារា​ឆ្នើម​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Jude Bellingham កំពុង​ប្រឈម​មុខ​នឹង​ការ​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន រឺ​ការ​ព្យួរ​ការ​ប្រកួត សារតែ​អាកប្បកិរិយា​របស់​គាត់​ដែល​បង្ហាញ​ឡើង​នៅ​ក្នុង​ការ​ប្រកួត Euro 2024 វគ្គ 16 ក្រុម​ចុង​ក្រោយ​ទល់​នឹង​ស្លូវ៉ាគី កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ដោយ​នោះ​ជា​ការ​បង្ហាញ​ភាព​អាសអាភាស។

យ៉ាង​ណា​មិញ UEFA កំពុង​ស៊ើប​អង្កេត​កាយ​វិការ​អាសអាភាស​របស់​​កីឡាករ​វ័យ 21 ឆ្នាំ​រូប​នេះ ដែល​កើត​ឡើង​អំឡុង​ពេល​គេ​បាន​អបអរ​គ្រាប់​បាល់ ដែល​ស៊ុត​តាម​ស្មើ 1-1 ទៅ​លើ​ស្លូវ៉ាគី។ ខ្សែ​បម្រើ Jude Bellingham បាន​ធ្វើ​កាយវិការ​ថើប​ដៃ​របស់​គាត់ ហើយ​បន្ទាប់​មក​បាន​យក​ដៃ​ទៅ​ដាក់ជិត​ប្រដាប់​ភេទ​របស់​គាត់។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ការ​ចោទ​ប្រកាន់​នេះ​បាន​កើត​ឡើង Jude Bellingham បាន​ពន្យល់​ថា កាយវិការ​របស់​គាត់​គឺ​ជា​ការ​លេង​សើច​ចំពោះ​មិត្ត​ជិតស្និទ្ធ​របស់​គាត់ ដែល​កំពុង​មើល​ការ​ប្រកួត​នោះ​ដែរ។ ផ្អែក​តាម​សម្ដី​របស់ Bellingham ដែល​ត្រូវ​បាន​ដកស្រង់​ដោយ Marca បាន​ឲ្យ​ដឹង​ថា៖ “វា​ជា​ការ​លេង​សើច​ចំពោះ​មិត្ត​ជិត​ស្និទ្ធ​របស់​ខ្ញុំ ដែល​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​នោះ​ដែរ។ សម្រាប់​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី គឺ​គ្មាន​អ្វី​ក្រៅ​ពីការគោរព​ចំពោះ​ពួក​គេទេ”។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២