បាល់ទាត់អន្តរជាតិ
ប្អូនប្រុសរបស់ Mbappe ប្រកាសចាកចេញពី PSG

Ethan Mbappe ដែលត្រូវជាប្អូនប្រុសរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានចាកចេញពីក្លឹប Paris Saint-Germain ហើយ។ យ៉ាងណាមិញ កីឡាករវ័យ 17 រូបនេះ បានបញ្ជាក់ប្រាប់ព័ត៌មាននេះជាសារធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់។
យោងតាមសារដែលបានសរសេរដោយ Ethan Mbappe បានឲ្យដឹងថា៖ “ការរួមរស់រយៈពេល 7 ឆ្នាំដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដែលមិនអាចលុបបានសម្រាប់ខ្ញុំ។… សម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកបានផ្តល់ឲ្យខ្ញុំ សម្រាប់មនុស្សដ៏អស្ចារ្យទាំងឡាយ ដែលនៅក្នុងដំណើររបស់ខ្ញុំ និងអ្នកដែលបានជួយខ្ញុំឲ្យរីកចម្រើន។ ខ្ញុំសូមនិយាយពាក្យអរគុណជាពិសេសទៅកាន់ PSG”។
ដោយឡែក Ethan Mbappe គឺជាប្អូនប្រុសបង្កើតរបស់ Kylian Mbappe ដែលបានចាកចេញពី PSG នៅរដូវក្តៅនេះ ខណៈដែលបងប្រុសរបស់គាត់ទើបនឹងបានចូលរួមជាមួយ Real Madrid ដោយគ្មានតម្លៃខ្លួនកាលពីពេលថ្មីៗកន្លងទៅផងដែរ។ សម្រាប់ Ethan Mbappe គាត់ធ្លាប់បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន 5 ប៉ុណ្ណោះ សម្រាប់ក្រុមឈុតធំរបស់ក្លឹប PSG។
ប្រភព: Telecomasia