បាល់ទាត់អន្តរជាតិ
Luciano Spalletti នឹងមិនត្រូវបណ្ដេញចេញពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលីទេ ទោះមានស្ថិតិនៃការដឹកនាំមិនសូវល្អក៏ដោយ
អ្នកកាសែត និងអ្នកអត្ថាធិប្បាយបាល់ទាត់សញ្ជាតិអ៊ីតាលីលោក Filippo Cotti បានអះអាងដោយវិភាគឃើញថា គ្រូបង្វឹកបច្ចុប្បន្នរបស់ក្រុមជម្រើសជាតិអ៊ីតាលីលោក Luciano Spalletti នឹងមិនត្រូវបានបណ្ដេញចេញពីតំណែងនោះទេ ទោះបីជាគាត់បានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឲ្យធ្លាក់ចេញពី Euro 2024 កាលពីពេលថ្មីៗនេះក៏ដោយ។
យ៉ាងណាមិញ Filippo Cotti បាននិយាយនៅលើ Telecom Asia Sport ថា៖ “ខ្ញុំមិនគិតថា គាត់នឹងត្រូវបណ្តេញចេញទេ ព្រោះវាលឿនពេកក្នុងការនិយាយបែបនេះ។… ប៉ុន្តែខ្ញុំគិតថា សហព័ន្ធអ៊ីតាលីនឹងមានគំនិតណាមួយ អំពីគាត់ (Luciano Spalletti)។ ក្នុងការប្រកួតរបស់ក្រុមអ៊ីតាលី ស្វីសបានយកឈ្នះលើពួកគេគ្រប់ផ្នែក…”។
ទន្ទឹមនឹងនេះដែរ អ្នកកាសែតលោក Fabrizio Romano ក៏បានរាយការណ៍ថា Luciano Spalletti នឹងរក្សាតំណែងរបស់គាត់រហូតដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026។ គួររំលឹកផងដែរថា ក្រុមការពារតំណែងជើងឯកទ្វីបអឺរ៉ុប Euro 2020 អ៊ីតាលី បានចាញ់ស្វីស កាលពីថ្ងៃទី 29 ខែមិថុនា កន្លងទៅក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយ ដោយបញ្ចប់បេសកកម្មរបស់ខ្លួនត្រឹមនេះ និងត្រឡប់ទៅផ្ទះវិញ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA កំពុងស៊ើបអង្កេតលើ Demiral ដែលធ្វើរឿងមិនប្រក្រតីមួយនៅក្នុងការប្រកួតទល់នឹងអូទ្រីស
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ប៉េណាល់ទីអត់ចូល ប៉ុន្តែព័រទុយហ្គាល់ នៅតែឡើងទៅវគ្គ 8 ក្រុមចុងក្រោយ
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ Aston Villa ប្រកាសចុះហត្ថលេខាលើខ្សែបម្រើ Ross Barkley