បាល់ទាត់អន្តរជាតិ
ហង្សក្រហមត្រៀមកញ្ចប់ថវិកា 45 លានផោន ដើម្បីដាក់ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមមួយរូបរបស់ក្លឹប Newcastle

ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសាកល្បងដាក់សំណើរជាលើកដំបូង លើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Newcastle United គឺកីឡាករ Anthony Gordon។ ហង្សក្រហមត្រូវបានគេដឹងថា បានពេញចិត្តជាខ្លាំងជាមួយនឹងទេពកោលសល្យ ក៏ដូចជាទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ។
យ៉ាងណាមិញ សម្រាប់ Anthony Gordon គាត់ជាកីឡាករដែលធ្លាប់លេងនៅឈុតយុវជនរបស់ Liverpool មុនពេលចាកចេញទៅ Everton នៅអាយុ 11 ឆ្នាំ។ បន្តមកទៀត កីឡាករវ័យ 23 ឆ្នាំរូបនេះ ក៏បានឡើងមកលេងជាមួយក្រុមឈុតធំរបស់ Everton និងបង្ហាញខ្លួនបាន 78 ប្រកួត ក្នុងរយៈពេល 6 ឆ្នាំ មុនពេលគាត់ផ្ទេរទៅចូលរួមជាមួយ Newcastle ក្នុងខែមករា ឆ្នាំ 2023 ជាមួយនឹងតម្លៃខ្លួន 45 លានផោន។
Anthony Gordon ស៊ុតបញ្ចូលទីបាន 12 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 11 ដង ក្នុងការបង្ហាញខ្លួន 48 លើក នៅរដូវកាលដំបូងរបស់គាត់ក្នុងនាមជាកីឡាកររបស់ Newcastle នៃឆ្នាំ 2023-2024។ បច្ចុប្បន្ន Anthony Gordon កំពុងបំពេញកាតព្វកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅ Euro 2024។
ដោយឡែក របាយការណ៍កាលពីថ្មីៗនេះបានអះអាងថា Newcastle បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ Anthony Gordon ទៅឲ្យហង្សក្រហម Liverpool ហើយបានស្នើសុំកិច្ចព្រមព្រៀងមួយទៀតជាមួយគ្នា ដោយមានការពាក់ព័ន្ធនឹងការផ្ទេរខ្សែការពារ Jarell Quansah ទៅឲ្យពួកគេ។ ការពិភាក្សារវាងក្លឹបទាំង 2 បានដំណើរការជាបន្តបន្ទាប់ ខណៈដែលរបាយការណ៍ពី TEAMtalk បានអះអាងថា Liverpool ត្រៀមដាក់សំណើរចំនួន 45 លានផោន ហើយក៏រួមបញ្ចូលទាំងការផ្ដល់អ្នកចាំទីដៃទី 2 គឺកីឡាករ Caoimhin Kelleher ទៅឲ្យ Everton ផងដែរ។
ប្រភព: Sportsmole