បាល់ទាត់អន្តរជាតិ
Paul Pogba ថា ខ្លួនបានចប់គ្រប់យ៉ាងហើយ ក្នុងវិស័យបាល់ទាត់មួយនេះ!!!

ខ្សែបម្រើសញ្ជាតិបារាំងរបស់ក្លឹបសេះបង្កង់ Juventus គឺកីឡាករ Paul Pogba ដែលកំពុងជាប់ពិន័យដោយព្យួរការលេងបាល់ទាត់រយៈពេល 4 ឆ្នាំពីបទប្រើប្រាស់សារធាតុញៀន បានបង្ហោះសារបញ្ចេញមតិលើបណ្តាញសង្គម នៅក្រោមវីដេអូចាស់មួយរបស់គាត់។
អតីតកីឡាករឆ្នើមវ័យ 31 ឆ្នាំរូបនេះ បានខំមិនដោយនិយាយថា៖ “ខ្ញុំចប់ហើយ ខ្ញុំបានស្លាប់ហើយ, Paul Pogba លែងមានទៀតហើយ”។ គួររំលឹកផងដែរថា នៅថ្ងៃទី 29 ខែកុម្ភៈ ឆ្នាំ 2024 តារាឆ្នើម Paul Pogba បានទទួលបម្រាមរយៈពេល 4 ឆ្នាំ មិនឲ្យប៉ះពាល់បាល់ទាត់ ដោយនេះជាការពិន័យដោយសារគាត់ប្រើសារធាតុញៀន។
ក្នុងអំឡុងពេលនោះ មេធាវីរបស់គាត់ក៏បានព្យាយាមការពារក្ដីផងដែរ តែមិនបានជោគជ័យឡើយ ដោយបានត្រឹមកាត់បន្ថយរយៈពេលនៃការពិន័យប៉ុណ្ណោះ។ កាលពីមួយរយៈមុន Paul Pogba ហាក់ដកខ្លួនពីការទន្ទឹងរងចាំលេងបាល់ទាត់ ដោយគាត់ត្រូវបានគេប្រទះឃើញបង្ហាញខ្លួនជាលើកដំបូងនៅក្នុងវិស័យភាពយន្ត ដោយបានសម្តែងក្នុងរឿងកំប្លែង 4 Zeros របស់ Fabien Onteniente។
ប្រភព: Telecomasia