Connect with us

បាល់ទាត់អន្តរជាតិ

អ៊ីតាលី ប្រកាស​តែង​តាំង Luciano Spalletti ជា​គ្រូ​បង្វឹក​ថ្មី​របស់​ខ្លួន

Published

on

សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​អ៊ីតាលី​បាន​តែង​តាំង​អតីត​គ្រូបង្វឹក​របស់​ក្លឹប Napoli លោក Luciano Spalletti ជា​អ្នក​ចាត់ការ​ទូទៅ​ថ្មី​នៃ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ។ គ្រូបង្វឹក​វ័យ 64 ឆ្នាំ​រូបនេះ​បាន​ចុះ​កុងត្រា​ដឹកនាំ​ចាប់​ពី​ថ្ងៃទី 1 ខែកញ្ញា រហូត​ដល់​ក្រោយ​ព្រឹត្តិការណ៍ World Cup ឆ្នាំ 2026។

យ៉ាង​ណា​មិញ លោក Luciano Spalletti បាន​មក​កាន់​តំណែង​នេះ ដោយ​ជំនួស​លោក Roberto Mancini ដែល​ទើប​នឹង​បាន​ប្រកាស​លាលែង​ពី​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ ដោយ​សារតែ​ហេតុផល​ផ្ទាល់​ខ្លួន​កាល​ពី​ចុងសប្តាហ៍​មុន បន្ទាប់​ពី​ដឹកនាំ​អ៊ីតាលី​អស់​រយៈពេល 5 ឆ្នាំ។

ដំបូង​ឡើយ​ទាំង Luciano Spalletti និង​អតីត​គ្រូបង្វឹក Tottenham Hotspur លោក Antonio Conte សុទ្ធ​តែ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ទៅ​កាន់​តំណែង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សហព័ន្ធ​បាល់ទាត់​អ៊ីតាលី (FIGC) បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ Luciano Spalletti សម្រាប់​តំណែង​នេះ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២