Connect with us

បាល់ទាត់អន្តរជាតិ

Luciano Spalletti នឹង​មិន​ត្រូវ​បណ្ដេញ​ចេញ​ពី​តំណែង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ទេ ទោះ​មាន​ស្ថិតិ​នៃ​ការ​ដឹកនាំ​មិន​សូវ​ល្អ​ក៏​ដោយ

Published

on

អ្នក​កា​សែត និង​អ្នក​អត្ថាធិប្បាយ​បាល់ទាត់​សញ្ជាតិ​អ៊ីតាលី​លោក Filippo Cotti បាន​អះអាង​ដោយ​វិភាគ​ឃើញ​ថា គ្រូ​បង្វឹក​បច្ចុប្បន្ន​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​លោក Luciano Spalletti នឹង​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​នោះ​ទេ ទោះ​បី​ជា​គាត់​បាន​​​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ឲ្យ​ធ្លាក់​ចេញ​ពី Euro 2024 កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។

យ៉ាង​ណា​មិញ Filippo Cotti បាន​និយាយ​នៅ​លើ Telecom Asia Sport ថា៖ “ខ្ញុំ​មិន​គិត​ថា គាត់​នឹង​ត្រូវ​បណ្តេញ​ចេញ​ទេ ព្រោះ​វា​លឿន​ពេក​ក្នុង​ការ​និយាយ​បែប​នេះ។… ប៉ុន្តែ​ខ្ញុំ​គិត​ថា សហព័ន្ធ​អ៊ីតាលី​នឹង​មាន​គំនិត​ណា​មួយ អំពី​គាត់ (Luciano Spalletti)។ ក្នុង​​ការ​ប្រកួត​របស់​ក្រុម​អ៊ីតាលី ស្វីស​បាន​យក​ឈ្នះ​លើ​ពួក​គេ​គ្រប់​ផ្នែក…”។

ទន្ទឹម​នឹង​នេះ​ដែរ អ្នក​​កាសែត​លោក Fabrizio Romano ក៏​បាន​​រាយការណ៍​ថា Luciano Spalletti នឹង​រក្សា​តំណែង​របស់​គាត់​រហូត​ដល់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2026។ គួរ​រំលឹក​ផង​ដែរ​ថា ក្រុម​ការពារ​តំណែង​ជើង​ឯក​ទ្វីប​អឺរ៉ុប Euro 2020 អ៊ីតាលី បាន​ចាញ់​ស្វីស កាល​ពី​ថ្ងៃទី 29 ខែ​មិថុនា កន្លង​ទៅ​ក្នុង​ការ​ប្រកួត​វគ្គ 16 ក្រុម​ចុង​ក្រោយ ដោយ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ត្រឹម​នេះ និង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ប្រភព: Telecomasia

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២