បាល់ទាត់អន្តរជាតិ
Newcastle ប្រកាសពីការចុះហត្ថលេខាខ្សែការពារចំណូលថ្មីសញ្ជាតិហូឡង់
នៅថ្ងៃនេះក្លឹប Newcastle បានប្រកាសពីកិច្ចព្រមព្រៀងជាផ្លូវការណ៍ ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលសញ្ជាតិហូឡង់ Sven Botman ដែលផ្ទេរពីក្លឹប Lille ក្នុងលីគកំពូលនៃប្រទេសបារាំង។
យោងតាម Transfermarkt បានបញ្ជាក់ថា តម្លៃផ្ទេរសម្រាប់ខ្សែការពារ Lille រូបនេះប្រហែលជា 37 លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 3 ឆ្នាំរហូតដល់ឆ្នាំ 2025។
យ៉ាងណាមិញ Botman គឺជាអតីតយុវជនរបស់ក្លឹប AFC Ajax ដែលបានផ្ទេរទៅកាន់ LOSC Lille កាលពីឆ្នាំ 2020។ កីឡាកររូបនេះបានបង្ហាញខ្លួន 25 ប្រកួតនៅ Ligue 1 សម្រាប់ក្លឹបរដូវកាលមុននេះ និងរកបានគ្រាប់បាល់ 3 គ្រាប់ក្នុងតំណែងជាខ្សែការពារ។
មុនពេលការផ្ទេរបានសម្រេចរបស់ Newcastle ខ្សែការពារ Sven Botman ត្រូវបានក្លឹប AC Milan ចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ប៉ុន្តែទីបំផុតការប្រជែងរបស់ក្លឹបមកពីអ៊ីតាលីមិនអាចយកឈ្នះ Newcastle ឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់