បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធស្លាប Miguel Almiron
ក្លឹប Newcastle នឹងត្រូវលក់កីឡាករសំខាន់ម្នាក់ចេញដោយជៀសមិនរួចនៅរដូវក្ដៅនេះ ស្របពេលដែលពួកគេមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ គ្រូបង្វឹកលោក Eddie Howe ចង់សម្រេចចិត្តអនុញ្ញាតឲ្យកីឡាករឆ្នើមម្នាក់ចាកចេញ ជំនួសឲ្យការលក់ Bruno Guimaraes រឺ Alexander Isak។
យោងតាមប្រភពរបស់ TEAMtalk បានអះអាងថា កីឡាករម្នាក់ក្នុងចំណោមអ្នកដែល Newcastle នឹងដាក់លក់នៅរដូវក្តៅនេះ គឺខ្សែប្រយុទ្ធ Miguel Almiron។ កាលពីរដូវក្ដៅឆ្នាំមុន ក្លឹបនៅអារ៉ាប៊ីសាអូឌីតបានចាប់អារម្មណ៍ជាខ្លាំងលើកីឡាករសញ្ជាតិប៉ារ៉ាហ្គាយរូបនេះ ប៉ុន្តែទីបំផុតគាត់បានសម្រេចចិត្តស្នាក់នៅក្នុងប្រទេសអង់គ្លេស។
ទោះជាយ៉ាងណាក៏ដោយ នៅរដូវក្ដៅខាងមុខក្លឹបរបស់អារ៉ាប៊ីសាអូឌីត ជាពិសេស Al-Shabab នឹងមិនបោះបង់ចំណាប់អារម្មណ៍ចំពោះខ្សែប្រយុទ្ធរូបនេះនោះទេ ហើយកំពុងត្រៀមដាក់សំណើរដេញថ្លៃជាថ្មីម្ដងទៀត។ គេមិនបានដឹងថា Newcastle ចង់លក់ Almiron ក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែប្រហែលជាក្នុងតម្លៃដ៏ខ្ពស់មួយ។
ប្រភព: Dailysports
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត