បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហម Manchester United ត្រៀមចំណាយ 15 លានអឺរ៉ូ ដើម្បីផ្ទេរខ្សែការពារឆ្វេង Tyrell Malacia

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងពិភាក្សាជាមួយក្លឹប Feyenoord ដែលស្ថិតនៅលីគកំពូលនៃប្រទេសហូឡង់ ជុំវិញការផ្ទេរខ្សែការពារស្លាបឆ្វេង Tyrell Malacia មកកាន់ទឹកដី Old Trafford (នេះបើយោងតាមអ្វីដែលបានចុះផ្សាយដោយ 90min.com)។
ខ្សែការពារវ័យ 22 ឆ្នាំសញ្ជាតិហូឡង់រូបនេះ គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Feyenoord ផ្ទាល់តែម្ដង។ Malacia ធ្លាប់បានបង្ហាញខ្លួនក្នុងជម្រើសជាតិហូឡង់បាន 5 ដងផងដែរ នៅឆ្នាំ 2021 និង 2022។
ដោយឡែកក្លឹប Feyenoord ក៏បាននឹងកំពុងពិភាក្សាលើផ្ទេរគាត់ទៅលីគកំពូលនៃប្រទេសបារាំងជាមួយ Lyon ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ Manchester United បានឈានជើងចូលក្នុងការចង់បានខ្សែការពាររូបនេះដែរ។ Manchester United មានទំនុកចិត្តខ្ពស់ ក្នុងការចុះហត្ថលេខាលើ Malacia ដោយនៅខណៈពេលនេះ ការសម្រេចចិត្តទៅទីណានោះ គឺអាស្រ័យលើកីឡាករ។
តម្លៃផ្ទេរពេញលេញដែលក្លឹប Feyenoord ចង់បានប្រហែលជា 15 លានអឺរ៉ូ។ ការពិភាក្សាកំពុងបន្តជាមួយអ្នកតំណាងរបស់ Malacia ជាមួយនឹងក្តីសង្ឃឹមថា នឹងបញ្ចុះបញ្ចូលកីឡាកររូបនេះ ឲ្យផ្លាស់ទៅ Old Trafford បាន សម្រាប់បង្កើនគុណភាពនៅកន្លែងដែល Luke Shaw និង Alex Telles លេង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona