Connect with us

បាល់ទាត់អន្តរជាតិ

គ្រូ Newcastle ថា គ្រាប់​បាល់​របស់ Anthony Gordon ល្អ​ណាស់ ដូចជា​គ្មាន​ខុស​ទាស់​ត្រង់​ណា​ឡើយ!!!

Published

on

លោក Eddie Howe បាន​ចែករំលែក​អំពី​គំនិត​នៃ​ការ​យល់​ឃើញ​របស់​គាត់​ជុំ​វិញ​គ្រាប់​បាល់​ដ៏ចម្រូង​ចម្រាស​របស់ Anthony Gordon នៅ​ពេល​ដែល​ក្លឹប Newcastle United របស់​គាត់​បាន​យក​ឈ្នះ Arsenal ជាមួយ​នឹង​លទ្ធផល 1 ទល់​នឹង 0 កាល​ពី​រំលង​អាធ្រាត​ម្សិលមិញ​នេះ។

គ្រូបង្វឹក​របស់​ក្លឹប​កាំភ្លើង​ធំ​លោក Mikel Arteta បាន​ខឹង​សម្បារ​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​ផ្តល់​គ្រាប់​បាល់​ដល់ Newcastle ព្រោះ​គាត់​ចាត់​ទុក​ថា គ្រាប់​បាល់​នោះ​មាន​កំហុស​រហូត​ដល់ 2 ដង ទី​មួយ​គឺ​បាល់​បាន​ចេញ​ពី​ក្រៅ​ទីលាន និង​មួយ​ទៀត​គឺ​ជា​ការ​តែត​ពី Joelinton ដោយ​រុញ​លើ Gabriel Magalhaes។

ទោះ​ជា​យ៉ាង​ណា មន្ត្រី VAR បាន​ចំណាយ​ពេល​ជាង 4 នាទី ដើម្បី​ធ្វើ​ការ​ឆែក​មើល ហើយ​ក៏​សម្រេច​ចិត្ត​ផ្ដល់​គ្រាប់​បាល់​របស់ Anthony Gordon ជា​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី​ធម្មតា។ លោក​ Mikel Arteta មាន​ការ​មិន​ពេញ​ចិត្ត​លើ​រឿង​នេះ ប៉ុន្តែ​ពេល​ដែល​គេ​បាន​សួរ​ពី​គំនិត​របស់​គ្រូ​បង្វឹក​ក្លឹប Newcastle លោក Eddie Howe បាន​ប្រាប់ Sky Sports ថា៖ “ខ្ញុំ​មិន​បាន​ឃើញ​អ្វី​ក្រៅ​ពី​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ​ឡើយ។ សម្រាប់​ខ្ញុំ វា​គឺ​ជា​គ្រាប់​បាល់​ដ៏​ល្អ​។ ប្រហែល​ជា Mikel Arteta បាន​ឃើញ​អ្វី​មួយ​ដែល​ខ្ញុំ​មិន​បាន​ឃើញ”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២