បាល់ទាត់អន្តរជាតិ
Franck Ribery អះអាងថា គាត់គួរតែឈ្នះពាន Ballon d’Or កាលពីឆ្នាំ 2013
អតីតតារាឆ្នើមរបស់ក្លឹប Bayern Munich និងបច្ចុប្បន្នលេងឲ្យក្លឹប Salernitana គឺកីឡាករ Franck Ribery បានអះអាងថា គាត់គួរតែឈ្នះពាន Ballon d’Or ក្នុងឆ្នាំ 2013 ដែលប្រជែងឈ្នះចំណាត់ថ្នាក់របស់ Cristiano Ronaldo និង Lionel Messi។
គួររំលឹកផងដែរថា កីឡាករសញ្ជាតិបារាំងរូបនេះបានលើកពានបីក្នុងមួយរដូវកាល ជាមួយនឹងក្រុម Bayern Munich ក្នុងឆ្នាំនោះ (2013) ដោយពានទាំងនោះមានដូចជា German Cup, Bundesliga និង Champions League។ លើសពីនេះទៅទៀត គាត់បានដើរតួយ៉ាងសំខាន់ ក្នុងការប្រកួតទាំងបីប្រកួតនៅវគ្គផ្ដាច់ព្រ័តនោះ ហើយថែមទាំងជាកីឡាករដែលបញ្ជូនបាល់ឲ្យ Arjen Robben ស៊ុតបញ្ចូលទីជាគ្រាប់ជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ផងដែរ។
យោងតាមស្ថិតិ ខ្សែបម្រើប្រយុទ្ធ Franck Ribery បានស៊ុតបញ្ចូលទីបាន 11 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 23 ដង ក្នុងការបង្ហាញខ្លួន 43 ប្រកួតក្នុងរដូវកាល 2012-13 ដែលជារដូវកាលដែលគាត់អះអាងថា គាត់សមនឹងឈ្នះ Ballon d’Or។
ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់នៃការឈ្នះពាន Ballon d’Or កាលនោះ Franck Ribery ស្ថិតនៅចំណាត់ថ្នាក់លេខបី ខណៈដែល Ronaldo ជាអ្នកឈ្នះពាន ហើយ Lionel Messi ឈរនៅចំណាត់ថ្នាក់លេខ 2។
ថ្លែងទៅកាន់សារព័ត៌មានអ៊ីតាលី Gazzetta dello Sport គាត់បាននិយាយថា៖ “វាអយុត្តិធម៌ណាស់ វាជារដូវកាលដ៏អស្ចារ្យមិននឹកស្មានដល់សម្រាប់ខ្ញុំ ហើយខ្ញុំគួរតែឈ្នះវា។ កាលនោះពួកគេបានពន្យាពេលវេលាសម្រាប់ការបោះឆ្នោត ហើយមើលទៅមានអ្វីចម្លែកបានកើតឡើងក្នុងរឿងនោះ។ ខ្ញុំមានអារម្មណ៍ថា វាជាជម្រើសពាក់ព័ន្ធនឹងនយោបាយ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Cole Palmer ក្លាយជាកីឡាករវ័យក្មេងទី 3 ក្នុងប្រវត្តិសាស្ត្រ Premier League ដែលស៊ុតបញ្ចូលទីបានច្រើនជាង 20 គ្រាប់ក្នុងមួយរដូវកាល
-
បាល់ទាត់អន្តរជាតិ2 days ago
Xavi រិះគន់ទម្រង់លេងកូនក្រុមរបស់ខ្លួន ក្រោយចាញ់ Girona 4-2
-
បាល់ទាត់អន្តរជាតិ2 days ago
Messi បង្កើតកំណត់ត្រាថ្មីនៅលីគកំពូលអាមេរិក MLS