បាល់ទាត់អន្តរជាតិ
Everton ចាប់អារម្មណ៍លើការចុះហត្ថលេខាខ្សែប្រយុទ្ធ Michy Batshuayi ដើម្បីមកជំនួសកន្លែងរបស់ Richarlison
កាលពីពេលថ្មីៗនេះក្លឹប Everton ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Michy Batshuayi ពីក្លឹបតោខៀវ Chelsea ខណៈដែលខ្សែប្រយុទ្ធរូបនេះ ក៏ស្ថិតក្នុងភាពបើកចំហរដែលក្លឹបបច្ចុប្បន្នចង់ឲ្យចាកចេញដែរ។
Batshuayi នៅសល់កុងត្រាមួយឆ្នាំទៀតជាមួយក្លឹបតោខៀវ Chelsea ហើយគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីកីឡដ្ឋាន Stamford Bridge នៅពេលផុតកុងត្រា ប្រសិនបើគាត់មិនត្រូវបានផ្ទេរ រឺខ្ចីជើងទៅក្លឹបណាមួយទេ ព្រោះតោខៀវពិតជាលែងត្រូវការគាត់ហើយ។
ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Michy Batshuayi បានចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្នុងឆ្នាំ 2016 ដោយផ្ទេរពីក្លឹប Marseille ក្នុងតម្លៃផ្ទេរ 35 លានផោន ប៉ុន្តែគាត់បានបរាជ័យក្នុងការក្លាយជាកីឡាករសំខាន់របស់ក្រុម ហើយគាត់ធ្លាប់បានក្លាយជាជម្រើស 11 នាក់ដំបូងរបស់ក្រុមត្រឹមតែ 5 ដងប៉ុណ្ណោះ ក្នុងរយៈពេល 6 ឆ្នាំជាមួយក្លឹបតោខៀវ។
ទោះបីជាយ៉ាងណាក៏ដោយ Michy Batshuayi បានបង្ហាញខ្លួនលេចធ្លោរគួរសមនៅពេលគាត់ខ្ចីជើងទៅក្លឹបផ្សេង ជាពិសេសនៅ Dortmund, Crystal Palace និងថ្មីៗនេះនៅ Besiktas ដោយរកបាន 14 គ្រាប់កាលពីរដូវកាលមុន។
ខណៈពេលដែល Batshuayi ផុតកុងត្រាជាមួយ Besiktas គាត់បានត្រឡប់មក Chelsea វិញ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនស្ថិតក្នុងផែនការរបស់លោក Thomas Tuchel ទេ ដោយសារតែពួកគេមានកីឡាករជាច្រើនរួចហើយ រួមទាំងកីឡាករចំណូលថ្មី Raheem Sterling ផងដែរ។
ដោយឡែកយោងតាម talkSPORT បានឲ្យដឹងថា Michy Batshuayi អាចនៅមានឱកាសលេងនៅ Premier League ដដែល ដោយសារក្លឹប Everton ចាប់អារម្មណ៍ក្នុងការនាំយកគាត់ទៅ Goodison Park ដើម្បីជំនួស Richarlison ដែលបានចាកចេញទៅ Tottenham Hotspur កាលពីដើមរដូវក្តៅនេះ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូ PSG ប្រាប់ឲ្យក្លឹបរបស់ខ្លួនបន្តកុងត្រាថ្មីបន្ថែមទៀតដល់ Vitinha
-
បាល់ទាត់អន្តរជាតិ2 days ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ2 days ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)