បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ Everton ចុះហត្ថលេខាខ្ចីជើង Conor Coady ពេញមួយរដូវកាល
នៅថ្ងៃនេះក្លឹបស្ករគ្រាប់ Everton បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពាររបស់ Wolves គឺកីឡាករ Conor Coady ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលឆ្នាំ 2022/23 នេះ។ ដោយឡែកខ្សែបម្រើ Idrissa Gueye និង Amadou Onana ក៏នឹងក្លាយជាកីឡាករចំណូលថ្មីរបស់ពួកគេដែរ។
Everton បាននាំយកខ្សែការពារថ្មីទៅកាន់ Goodison Park ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាលើកដំបូងនៅរដូវកាលនេះ ខណៈដែលខ្សែការពារ Ben Godfrey និង Yerry Mina បានរងរបួសក្នុងការប្រកួតចាញ់ Chelsea 1-0 កាលពីថ្ងៃសៅរ៍សប្ដាហ៍នេះ។
Conor Coady បច្ចុប្បន្នមានវ័យ 29 ឆ្នាំបានក្លាយជាខ្សែការពារដែលលេចធ្លោរគួរសមនៅ Premier League ក្នុងរយៈពេល 4 រដូវកាលរបស់គាត់ជាមួយ Wolves។ ខ្សែការពាររូបនេះ ជាអតីតកីឡាកររបស់ក្លឹប Liverpool និងប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបហង្សក្រហម។
គាត់ គឺជាកីឡាករចុងក្រោយបំផុតក្នុងសកម្មភាពផ្ទេរកីឡាកររបស់ក្លឹប Everton បន្ទាប់ពី Dwight McNeil ពីក្លឹប Burnley ក្នុងតម្លៃ 20 លានផោន និង Ruben Vinagre ក្នុងលក្ខខ័ណ្ឌខ្ចីជើងពីក្លឹប Sporting CP។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Alex Baena បង្ហើបថា ខ្លួនមានក្ដីសុបិនដ៏ធំមួយ ដោយចង់លេងឲ្យក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
ខ្លះៗអំពីការប្រកួតរវាង Bayern Munich និង Real Madrid នៅរំលងអាធ្រាតនេះ!!!
-
បាល់ទាត់អន្តរជាតិ19 hours ago
Vinicius Jr ស៊ុត 2 គ្រាប់ម្នាក់ឯង ជួយ Real Madrid ឲ្យស្មើក្នុងដី Bayern Munich (មានវីដេអូ)