បាល់ទាត់អន្តរជាតិ
Atletico Madrid និង Real Madrid កំពុងត្រៀមដណ្ដើមគ្នាយកខ្សែប្រយុទ្ធម្នាក់របស់ Bayer Leverkusen
យោងតាមសារព័ត៌មាន Marca បានឲ្យដឹងថា ក្លឹបយក្សនៅអេស្ប៉ាញ Atletico Madrid បានដាក់សំណើរទិញខ្សែប្រយុទ្ធ Bayer Leverkusen គឺកីឡាករ Iker Bravo ដែលបច្ចុប្បន្នមានវ័យទើបតែ 17 ឆ្នាំប៉ុណ្ណោះ។
Atletico Madrid ក៏មានឧបសគ្គដ៏ធំមួយផងដែរ ដោយពួកគេត្រូវបានតាមប្រជែងដោយ Real Madrid ក្នុងការចុះហត្ថលេខាលើ Iker Bravo ហើយគេជឿថា Atletico Madrid នឹងឈ្នះក្នុងសង្គ្រាមដេញថ្លៃនេះ ខណៈដែលលោក Diego Simeone គឺជាផ្នែកមួយនៃការបញ្ចុះបញ្ចូលសម្រាប់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាន។
យ៉ាងណាមិញ Real Madrid មិនទាន់បោះបង់ការចង់នាំយកកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នេះមកកាន់ទឹកដី Santiago Bernabeu ឡើយ ដ៏រាបណាគាត់មិនទាន់ក្លាយជាកម្មសិទ្ធិផ្លូវការណ៍របស់ Atletico Madrid។
គួរដឹងផងដែរថា បច្ចុប្បន្ននេះ Iker Bravo លេងនៅឈុត U19 របស់ក្លឹប Leverkusen ហើយគាត់គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបអ្នកមានបុណ្យ Barcelona និងផ្ទេរទៅកាន់ទឹកដីអាឡឺម៉ង់កាលពីឆ្នាំមុន។
ប្រភព: Goal