បាល់ទាត់អន្តរជាតិ
Thomas Tuchel ប្រាប់ប្រធានក្លឹប Chelsea ឲ្យព្យាយាមនាំយក Aubameyang ឲ្យបាន!!!
យោងតាមរបាយការណ៍ចុងក្រោយមួយពីលោក Fabrizio Romano បានឲ្យដឹងថា គ្រូបង្វឹកលោក Thomas Tuchel កំពុងជម្រុញឲ្យប្រធានក្លឹបតោខៀវលោក Todd Boehly ចុះហត្ថលេខាលើ Pierre Aubameyang របស់ក្លឹប Barcelona។
បច្ចុប្បន្ននេះ Aubameyang ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធដ៏ល្អឥតខ្ចោះរបស់ Barcelona បន្ទាប់ពីគាត់បានចាកចេញដោយគ្មានតម្លៃខ្លួនពីក្រុមកាំភ្លើងធំ Arsenal កាលពីដើមរដូវកាលមុន។
ក្លឹបតោខៀវ Chelsea ពិតជាកំពុងត្រូវការជាដាច់ខាតនូវខ្សែប្រយុទ្ធកណ្ដាលម្នាក់ជាចាំបាច់នៅរដូវកាលនេះ ខណៈដែល Romelu Lukaku បានខ្ចីជើងទៅ Inter Milan ហើយ Timo Werner ក៏បានផ្ទេរទៅក្លឹបចាស់របស់ខ្លួនវិញផងដែរ។
Chelsea បានកំណត់យក Pierre Aubameyang ដែលពួកគេចង់បាន ប៉ុន្តែមិនដឹងថា Barcelona អាចនឹងលក់ខ្សែប្រយុទ្ធរូបនេះទៅឲ្យពួកគេ រឺអត់នោះឡើយ។ យ៉ាងណា Barcelona មិនទាន់ទទួលបានសំណើជាផ្លូវការនៃការដេញថ្លៃពី Chelsea នៅឡើយទេ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid នឹងត្រូវបង់ប្រាក់ឲ្យ Chelsea ចំនួន 5 លានផោន ដោយសារពួកគេឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ឆ្នាំនេះ!!!
-
បាល់ទាត់អន្តរជាតិ3 days ago
UEFA ស្នើរឲ្យប្រធានក្លឹប Man City លក់ភាគហ៊ុនចេញ ដើម្បីឲ្យ Girona អាចមានសិទ្ធិលេង UCL បាននៅរដូវកាលក្រោយ
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្សែប្រយុទ្ធឆ្នើមរបស់ឥណ្ឌា Sunil Chhetri ប្រកាសចូលនិវត្តន៍ពីបាល់ទាត់