បាល់ទាត់អន្តរជាតិ
តោខៀវ Chelsea អនុញ្ញាតឲ្យ Aubameyang ចាកចេញដោយគ្មានតម្លៃខ្លួន មុនកុងត្រាផុតកំណត់

ក្លឹបតោខៀវ Chelsea អាចនឹងត្រូវបង្ខំចិត្តឲ្យខ្សែប្រយុទ្ធឆ្នើម Pierre-Emerick Aubameyang ចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ខណៈដែលពួកគេកំពុងព្យាយាមកាត់បន្ថយចំនួនកីឡាករ និងការចំណាយទៅលើក្រុមដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន។ ដូចគ្នានេះដែរ តោខៀវដែលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកនៅរដូវកាលនេះ ត្រូវបានគេដឹងថា នឹងវៃចេញកីឡាករជាច្រើននៅចុងបញ្ចប់នៃរដូវកាលនេះ។
ដោយឡែក Aubameyang ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅ Barcelona វិញ បើទោះបីជាជាក់ស្តែងបញ្ហាហិរញ្ញវត្ថុគឺជាបញ្ហាចំបងនៅ Camp Nou ក៏ដោយ។ យោងតាមរបាយការណ៍ពី The Telegraph បានរាយការណ៍ថា តោខៀវ Chelsea ទំនងជាត្រូវបានបង្ខំចិត្តឲ្យបោះបង់ចោល Aubameyang ដែលអាចឲ្យពួកគេសន្សំសំចៃលើការចំណាយលើកប្រាក់ខែសម្រាប់តារាឆ្នើមរូបនេះបានមួយផ្នែកផងដែរ។
Aubameyang បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំនៅ Chelsea កាលពីរដូវក្តៅឆ្នាំមុន ជាមួយនឹងការផ្ទេរដែលមានតម្លៃ 12 លានផោនពី Barcelona ប៉ុន្តែការផ្ទេរនេះពិតជាមិនដំណើរការបានល្អសមតាមបំណងរបស់ក្លឹបឡើយ ហើយគាត់កំពុងស្វែងរកច្រកចេញពី Stamford Bridge។ ក្រៅពីការវិលត្រឡប់មកក្លឹបចាស់ Barcelona វិញ Atletico Madrid និង AC Milan ក៏ត្រូវបានគេអះអាងថា កំពុងចាប់អារម្មណ៍លើ Aubameyang ដែរ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ