បាល់ទាត់អន្តរជាតិ
Rayo Vallecano បញ្ចប់កំណត់ត្រាមិនធ្លាប់ចាញ់របស់ Real Madrid ក្នុងលទ្ធផល 3-2 (មានវីដេអូ)
ក្លឹបម្ចាស់ជើងឯក La Liga កាលពីរដូវកាលមុន Real Madrid បានបញ្ចប់កំណត់ត្រាមិនធ្លាប់ចាញ់របស់ខ្លួននៅក្នុងលីគ ក្រោមស្នាដៃរបស់ក្រុមម្ចាស់ផ្ទះ Rayo Vallecano ក្នុងលទ្ធផល 3 ទល់នឹង 2 ដែលការប្រកួតបានបញ្ចប់ទៅកាលពីប៉ុន្មានម៉ោងមុននេះ។
ការបរាជ័យនេះដែរ បានធ្វើឲ្យ Real Madrid ធ្លាក់ទៅឈរនៅលេខរៀងទី 2 បណ្ដោះអាសន្ន ខណៈដែល Barcelona ឡើងទៅឈរនៅកំពូលតារាង La Liga។ គ្រាប់បាល់ 3 គ្រាប់របស់ Rayo Vallecano គឺជាការស៊ុតបញ្ចូលទីពីសំណាក់ Santi Comesana នៅនាទីទី 5, Alvaro Garcia Rivera នៅនាទីទី 44 និង Oscar Trejo នៅនាទីទី 67 (បាល់ប៉េណាល់ទី)។
ដោយឡែកសម្រាប់គ្រាប់បាល់ 2 គ្រាប់របស់ Real Madrid ជាការស៊ុតបញ្ចូលទីពី Luka Modric នៅនាទីទី 27 (បាល់ប៉េណាល់ទី) និង Eder Militao នៅនាទីទី 41។ ប្រកួតបន្ទាប់របស់ Real Madrid គឺត្រូវប៉ះជាមួយនឹងក្លឹប Cadiz នៅថ្ងៃទី 11 ខាងមុខនេះ។
ទស្សនាវីដេអូហាយឡាយការប្រកួតរវាង Rayo Vallecano និង Real Madrid ខាងក្រោម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Napoli កំណត់គោលដៅលើខ្សែប្រយុទ្ធមួយរូប ដើម្បីមកជំនួស Osimhen
-
បាល់ទាត់អន្តរជាតិ3 days ago
បញ្ហាថ្មីមួយកំពុងប្រឈមខ្លាំងនៅ Premier League ដោយកីឡាករជាច្រើនចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់គ្មានផ្សែង
-
បាល់ទាត់អន្តរជាតិ3 days ago
Pep Guardiola កំពុងពិចារណាលើអនាគតរបស់ Joao Cancelo