បាល់ទាត់អន្តរជាតិ
ព័រទុយហ្គាល់បណ្តេញលោក Fernando Santos ចេញពីតំណែងជាគ្រូបង្វឹក

ក្រុមជម្រើសជាតិព័រទុយហ្គាល់បានសម្រេចដកលោក Fernando Santos ចេញពីតួនាទីរបស់ខ្លួនជាគ្រូបង្វឹកហើយ កាលពីម្សិលមិញនេះ បន្ទាប់ពីក្រុមបានធ្លាក់ចេញពីការប្រកួតប្រជែងវគ្គ 8 ក្រុមចុងក្រោយនៅក្នុងការប្រកួត World Cup ឆ្នាំ 2022 កាលពីប៉ុន្មានថ្ងៃមុន។
ជាការពិតណាស់ព័រទុយហ្គាល់ជាក្រុមជម្រើសជាតិមួយដែលពោរពេញដោយតារាឆ្នើមៗជាច្រើន ហើយពួកគេបានឈានដល់វគ្គ 8 ក្រុមចុងក្រោយ និងត្រូវបានគេគិតថា នឹងអាចប្រជែងរហូតដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃការប្រកួតនៅប្រទេសកាតា។ យ៉ាងណាគួរឲ្យសោកស្ដាយដោយពួកគេបានរងការបរាជ័យក្នុងលទ្ធផល 1-0 ក្រោមស្នាដៃក្រុមជម្រើសជាតិម៉ារ៉ុក។
ចាប់តាំងពីពេលនោះមក មានរបាយការណ៍ជាច្រើនបានលើកឡើងថា សហព័ន្ធបាល់ទាត់របស់ប្រទេសព័រទុយហ្គាល់បានរៀបចំបញ្ចប់ការងាររបស់លោក Fernando Santos ហើយឥឡូវនេះអ្វីៗបានកើតឡើងពិតមែន។ គួររំលឹកផងដែរថា បុរសវ័យ 68 ឆ្នាំរូបនេះបានដឹកនាំប្រទេសរបស់គាត់ទៅកាន់ភាពរុងរឿងនៅយូរ៉ូ 2016 ដែលជាពានរង្វាន់ដំបូងរបស់ប្រទេសព័រទុយហ្គាល់ ហើយគាត់ក៏បានឈ្នះពានរង្វាន់ UEFA Nations League ជាលើកដំបូងក្នុងឆ្នាំ 2018-2019 ផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!