បាល់ទាត់អន្តរជាតិ
Barcelona នឹងបន្តកុងត្រាថ្មីរយៈពេល 6 ខែសម្រាប់ Sergio Busquets
ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា គ្រោងនឹងផ្តល់ជូន នូវកុងត្រារយៈពេលខ្លីមួយដល់ខ្សែបម្រើចាស់វស្សា Sergio Busquets ដែលមានសុពលភាពរហូតដល់ខែធ្នូ ឆ្នាំ 2023 ខណៈដែលកុងត្រាបច្ចុប្បន្នរបស់កីឡាកររូបនេះនៅសល់ត្រឹមតែ 6 ខែទៀតប៉ុណ្ណោះ។
យ៉ាងណាមិញ Sergio Busquets ត្រូវបានគេជឿថា កំពុងទទួលបានការល្បួងដោយក្លឹបនៅ MLS របស់សហរដ្ឋអាមេរិច ប៉ុន្តែរបាយការណ៍ថ្មីៗនេះបានអះអាងថា អតីតកាពីតែនក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះនឹងសុខចិត្តចុះកុងត្រាថ្មីជាមួយ Barcelona បន្តទៀត បើទោះបីវាជាកុងត្រាដ៏ខ្លីមួយក៏ដោយ។
យោងតាមអ្នកកាសែត Toni Juanmarti បានឲ្យដឹងថា ក្លឹប Barcelona ជឿជាក់ថា ការផ្តល់ជូនកុងត្រារយៈពេល 6 ខែរហូតដល់ខែធ្នូឆ្នាំ 2023 នឹងសមស្របបំផុត ហើយអាចឲ្យ Sergio Busquets បន្តអាជីពនៅទឹកអេស្ប៉ាញបន្តទៀត។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ3 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ3 days ago
តើ Barcelona នឹងត្រូវចំណាយប្រាក់ប៉ុន្មាន ដើម្បីទិញយក Rafael Leao បាន?