បាល់ទាត់អន្តរជាតិ
Barcelona កំពុងចង់បាន Unai Emery ទៅធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន
ក្លឹបកាតាឡាន់ Barcelona បន្ទាប់ពីការប្រកាសចាកចេញរបស់ Xavi បច្ចុប្បន្នពួកគេកំពុងស្វែងរកបេក្ខភាពគ្រូបង្វឹកថ្មីសម្រាប់រដូវកាលក្រោយ។ ថ្មីៗនេះ Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងគ្រូបង្វឹកដែលពួកគេចង់បាន។
សារព័ត៌មានពី Teamtalk ពេលនេះបានចុះផ្សាយឲ្យដឹងថា លោក Unai Emery ដែលជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Aston Villa អាចនឹងត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញនៅរដូវក្តៅនេះ ដោយគាត់នឹងទៅដឹកនាំនៅ Barcelona ផងដែរ។
ក្លឹប Barcelona កំពុងតាមមើលពីការដឹកនាំដ៏ជោគជ័យរបស់ Unai Emery ហើយបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញវ័យ 52 ឆ្នាំរូបនេះ។ បច្ចុប្បន្ន Emery មានកុងត្រាជាមួយ Aston Villa រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2025។
ប្រភព: Dailysports