Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចង់​លក់​ខ្សែការពារ​ឆ្នើម​មួយ​រូប ដើម្បី​ជួយ​ដល់​សង្គ្រោះ​ស្ថានភាព​ហិរញ្ញ​វត្ថុ​របស់​ក្លឹប

Published

on

វា​មិនមែន​ជា​រឿង​អាថ៌​កំបាំង​អ្វី​ទេ​ដែល​ថា ស្ថានភាព​ហិរញ្ញវត្ថុ​របស់ Barcelona មិន​ស្ថិត​ក្នុង​ភាព​ល្អ​ប្រសើរ​នៅ​ពេល​នេះ។ ដើម្បី​កែ​លម្អ​​បញ្ហា​នោះ Barcelona ចាំ​បាច់​ត្រូវ​លក់​កីឡាករ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចង់​ចាក​ចេញ​ពី Camp Nou នោះ​ឡើយ ហើយ​ប្រធាន​ក្លឹប​នឹង​ត្រូវ​ព្យាយាម​បញ្ចុះបញ្ចូល​កីឡាករ​របស់​ខ្លួន​ណា​ម្នាក់ ក្នុង​ករណី​ចាំ​បាច់​ដែល​ត្រូវ​លក់​ចេញ។

យោងតាម​របាយការណ៍​ពី Diario Sport បាន​អះអាង​ថា Barcelona នឹង​ចែក​ផ្លូវគ្នា​ជាមួយ​ខ្សែការពារ Ronald Araujo នៅ​រដូវក្តៅ​ខាង​មុខ​នេះ។ ពួក​គេ​ចង់​លក់​គេ​មិនមែន​ដោយ​សារ​បញ្ហា​ដែល​ខ្សែ​ការពារ​រូប​នេះ​បាន​ធ្វើ​ឲ្យ​មាន​កាត​ក្រហម ពេល​ប្រកួត​ទល់​នឹង PSG នោះ​ទេ ប៉ុន្តែ​តម្លៃ​ខ្លួន​របស់ Araujo កំពុង​ឡើង​ថ្លៃ​រហូត​ដល់ 80 លានអឺរ៉ូ។

លោក Joan Laporta ដែល​ជា​ប្រធាន​ក្លឹប និង​ថ្នាក់​ដឹកនាំ​ផ្សេងៗ​ទៀត​យល់​ថា កីឡាករ​សញ្ជាតិ​អ៊ុយរូហ្គាយ​អាច​ជួយ​សង្គ្រោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្លឹប​បាន ប្រសិន​បើ​គេ​ព្រម​ផ្ទេរ​ចេញ​នៅចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួកគេ​កំពុង​ស្នើ ឲ្យ​ខ្សែការពារ​កណ្តាល​រូប​នេះ​លះបង់​ដោយ​ការ​ចាកចេញ​ពី​ទឹកដី​អេស្ប៉ាញ។

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២