បាល់ទាត់អន្តរជាតិ
តើកីឡាកររូបណារបស់ក្លឹបតោខៀវ Chelsea ដែលប្រើប្រាស់អាវលេខ 4 ហើយលេងបានល្អជាងគេ?

ក្លឹបតោខៀវ Chelsea ទើបនឹងបានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង Benoit Badiashile ពីក្លឹប Monaco ក្នុងតម្លៃខ្លួន 35 លានផោន។ កីឡាករវ័យ 21 ឆ្នាំរូបនេះក៏ត្រូវបានក្លឹបប្រគល់អាវលេខ 4 បន្ទាប់ពីការប្រកាសជាផ្លូវការណ៍នៅ Stamford Bridge។ នៅក្នុងអត្ថបទនេះយើងនឹងលើកយកអតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea ទាំង 4 រូបដែលធ្លាប់បានពាក់អាវលេខ 4 និងមានស្ថិតិលេងបានល្អបំផុត។
4. Andreas Christensen
កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ គឺជាកីឡាករចុងក្រោយរបស់ Chelsea ដែលពាក់អាវលេខ 4 មុនពេលដែលគាត់បានផ្ទេរទៅ Barcelona។ Andreas Christensen បានទទួលអាវលេខ 4 ក្នុងអំឡុងពេលចាប់ផ្តើមរដូវកាលឆ្នាំ 2019-2020 ប៉ុន្តែដំបូងឡើយគាត់បានប្រើប្រាស់លេខ 27។
3. David Luiz
អតីតកីឡាករឆ្នើមរបស់ក្លឹបតោខៀវ Chelsea ម្នាក់ទៀតដែលបានពាក់អាវលេខ 4 សម្រាប់តោខៀវគឺ David Luiz។ ខ្សែការពារជើងចាស់របស់ប្រេស៊ីលរូបនេះបានចូលរួមជាមួយ Chelsea ដោយផ្ទេរពី Benfica ក្នុងខែមករា ឆ្នាំ 2011 ជាមួយនឹងតម្លៃខ្លួន 25 លានអឺរ៉ូ។
2. Cesc Fabregas
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេចាត់ទុកជាវីរបុរសរបស់ក្លឹបតោខៀវ Chelsea និងជាកីឡាករដែលប្រើប្រាស់អាវលេខ 4 ផងដែរ។ Cesc Fabregas បានចូលរួមជាមួយក្លឹបតោខៀវដោយផ្ទេរពីក្លឹបអ្នកមានបុណ្យ Barcelona នៅរដូវក្តៅឆ្នាំ 2014 ក្នុងតម្លៃផ្ទេរ 33 លានអឺរ៉ូ។
1. Claude Makelele
កីឡាករសញ្ជាតិបារាំងដែលធ្លាប់ពាក់អាវលេខ 4 រូបនេះ គឺជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបតោខៀវ Chelsea។ Claude Makelele បានចូលរួមជាមួយក្លឹបតោខៀវនៅរដូវក្តៅឆ្នាំ 2003 ដោយផ្ទេរពីក្លឹបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃផ្ទេរចំនួន 16 លានផោន។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports1 day ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!