បាល់ទាត់អន្តរជាតិ
Gvardiol ប្រាប់មូលហេតុដែលគាត់បិទ Messi មិនបានល្អ ពេលប៉ះអាហ្សង់ទីន

ខ្សែការពារ Josko Gvardiol របស់ក្រុមជម្រើសជាតិក្រូអាត និងបច្ចុប្បន្នកំពុងលេងឲ្យក្លឹប RB Leipzig បានបង្ហាញពីភាពខុសគ្នាទាំងស្រុងរវាង Lionel Messi នៅពេលដែលកីឡាកររូបនេះលេងឲ្យអាហ្សង់ទីន និងលេងឲ្យក្លឹប Paris Saint-Germain (PSG)។
ខ្សែការពារឆ្នើមវ័យ 20 ឆ្នាំ Josko Gvardiol ធ្លាប់បានពោលសរសើរ Lionel Messi និងចាត់ទុកខ្សែប្រយុទ្ធឆ្នើមរូបនេះជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់ជាយូរមកហើយ។ ផ្សេងពីនោះដែរ មួយរយៈចុងក្រោយនេះ Josko Gvardiol បានដើរតួយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 សម្រាប់ក្រុមជម្រើសជាតិក្រូអាតរបស់គាត់ និងត្រូវបានគេចាត់ទុកថា ជាខ្សែការពារឆ្នើមបំផុតនៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់មិនអាចបញ្ឈប់ Lionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ World Cup បានទេ ខណៈដែលក្រុមជម្រើសជាតិអាហ្សង់ទីនបានលុតក្រូអាតក្នុងលទ្ធផលស្ទើរមិនគួរឲ្យជឿ 3 ទល់នឹង 0។ ក្នុងការប្រកួតនោះ Lionel Messi គឺជាតួអង្គដ៏សំខាន់ និងជាដើមហេតុនៃគ្រាប់បាល់ទាំងអស់របស់អាហ្សង់ទីន។
យ៉ាងណាមិញ បន្ទាប់ពីការប្រកួតបញ្ចប់ Josko Gvardiol ត្រូវបានគេមើលឃើញថា មិនអាចមានសមត្ថភាពបិទ Lionel Messi បានឡើយ បើទោះជាគាត់ជាខ្សែការពារដ៏ល្អក៏ដោយ។ យ៉ាងណាថ្មីៗនេះ ខ្សែការពារកណ្ដាល Josko Gvardiol បាននិយាយប្រាប់ទៅកាន់កាសែត BILD ថា៖ “វាពិបាកណាស់ក្នុងការការពារគាត់ ដែលពិបាកជាងពេលដែល RB Leipzigរបស់យើងលេងទល់នឹង PSG។ វាខុសគ្នាទាំងស្រុង, គាត់មានទម្រង់ខុសគ្នាដាច់ស្រឡះនៅក្នុងក្លឹប និងនៅក្នុងក្រុមជម្រើសជាតិ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona