បាល់ទាត់អន្តរជាតិ
សម្រង់សម្ដីដ៏គួរឲ្យចាប់អារម្មណ៍ទាំង 5 ឃ្លារបស់ Mario Balotelli
ខ្សែប្រយុទ្ធ Mario Balotelli គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករជាច្រើនទៀតដែល តែងតែបង្ករបញ្ហាចម្រូងចម្រាសពាក្យសម្ដីទាំងក្នុង និងក្រៅទីលាន។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បាននិយាយនូវពាក្យសម្ដីដ៏គួរឲ្យអស់សំណើច និងពេលខ្លះមានន័យយ៉ាងស៊ីជម្រៅផងដែរ។ ខាងក្រោមនេះ យើងនឹងលើកយកសម្ដីទាំង 5 ឃ្លាដែល Mario Balotelli ធ្លាប់បាននិយាយ។
1. ខ្ញុំនឹងអញ្ជើញ Shakira ទៅមើលការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះនាងអាចមើលឃើញពីអ្វីដែលខ្ញុំបានធ្វើចំពោះមិត្តប្រុសរបស់នាង (Gerard Pique)។ [Mario Balotelli បាននិយាយបែបនេះ មុនពេលការប្រកួត Euro 2012 វគ្គផ្តាច់ព្រ័ត្រ]។
2. មានតែកីឡាករម្នាក់គត់ដែលល្អជាងខ្ញុំបន្តិចគឺ Lionel Messi។ អ្នកផ្សេងទៀត សុទ្ធតែនៅពីក្រោយខ្ញុំទាំងអស់។ [Mario Balotelli ធ្លាប់បានអះអាងថា គេជាកីឡាករល្អបំផុតទី 2 ក្នុងពិភពលោក បន្ទាប់ពី Lionel Messi]។
3. Wayne Rooney គាត់ល្អ ប៉ុន្តែគាត់មិនមែនល្អបំផុតនៅ Manchester ទេ។ [Mario Balotelli បាននិយាយសម្តីនេះក្នុងអំឡុងពេលគាត់លេងនៅ Manchester City ដើម្បីចង់បញ្ជាក់ថា គាត់ជាខ្សែប្រយុទ្ធល្អបំផុតនៅក្នុងទីក្រុង Manchester]។
4. សម្រាប់ខ្ញុំ ម្តាយខ្ញុំគឺជាអ្វីគ្រប់យ៉ាង។ [ឪពុកម្តាយចិញ្ចឹមរបស់ Mario Balotelli ជាពិសេសម្តាយរបស់គាត់ ត្រូវបានគាត់ចាត់ទុកជារឿងទីមួយ ហើយការប្រកួតទល់នឹងក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងព្រឹត្តិការណ៍ Euro 2012 គាត់បានឧទ្ទិសដល់អ្នកមានគុណរបស់ខ្លួន]។
5. អ្នកតែងតែនិយាយអាក្រក់ពីខ្ញុំ ហើយខ្ញុំតែងតែស៊ុតបញ្ចូលទី។ [Mario Balotelli បាននិយាយសម្ដីនេះនៅពេលដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹប Inter Milan ដើម្បីផ្ញើទៅកាន់អ្នកដែលស្អប់គាត់]។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ4 days ago
Pedro Porro ប្រាប់ថា ខ្លួនចង់មានអាជីពបាល់ទាត់អស្ចារ្យ ដូចកីឡាករឆ្នើម 2 រូបនេះ!!!
-
បាល់ទាត់អន្តរជាតិ4 days ago
Borussia Dortmund កំពុងរៀបចំថវិការទិញយកខ្សែការពារមួយរូបរបស់ Man City
-
បាល់ទាត់អន្តរជាតិ4 days ago
ខកបំណងខ្លាំង! Milan Skriniar កំពុងរកច្រកចេញពី PSG