Connect with us

បាល់ទាត់អន្តរជាតិ

Mario Balotelli អះអាង​ថា កីឡាករ​រូប​នេះ​មាន​បច្ចេកទេស​ញាក់​បាល់​ល្អ​ជាង Neymar

Published

on

អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Manchester City គឺ​កីឡាករ Mario Balotelli ថ្មីៗ​នេះ​បាន​អះអាង​ថា ខ្សែបម្រើ​សញ្ជាតិ​ម៉ារ៉ុក Adel Taarabt ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីពជា​មួយ​ក្លឹប Al-Nassr មាន​បច្ចេកទេស​ញាក់​បាល់​ខ្លាំង​ជាង​ខ្សែប្រយុទ្ធ Neymar Jr ទៅ​ទៀត។

យ៉ាង​ណា​មិញ Mario Balotelli ធ្លាប់​ប្រកប​អាជីព​នៅ Premier League ជា​មួយ Adel Taarabt ពីររដូវកាល​នៅ​ចន្លោះ​ឆ្នាំ 2011-2012 និង 2012-2013 ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​បាន​លេង​ក្លឹប​ជាមួយ​គ្នា​នោះ​ទេ។ ក្នុង​អំឡុង​ពេល​ដែល​កីឡាករ​វ័យ 33 ឆ្នាំ​រូបនេះ​លេង​នៅ Man City នោះ Adel Taarabt កំពុង​លេង​ឲ្យ​ក្លឹប Queens Park Rangers (QPR)។

ដោយ​ឡែក​នៅ​ពេល​ថ្មីៗ​នេះ កីឡាករ​សញ្ជាតិ​អ៊ីតាលី Mario Balotelli បាន​និយាយ​នៅ​លើ Vox To Box ថា៖ “សម្រាប់ខ្ញុំ Taarabt មាន​បច្ចេកទេស​ខ្លាំង​ជាង Neymar ទៅ​ទៀត។ Neymar គឺ​ជាទេពកោលស្យ​ពី​ធម្មជាតិ គាត់​ខ្លាំង​ពេក ហើយ​អ្នក​មិន​អាច​ប្រៀបធៀប​ពួក​គេ​ទាំង​ពីរ​បាន​ទេ។ ប៉ុន្តែ​បើ​យើង​និយាយ​តែ​ពី​បច្ចេកទេស​សុទ្ធ​សាធ​នោះ Taarabt ពិត​ជា​ខ្លាំង​ជាង Neymar”។

ទស្សនា​វីដេអូ​ប្រកួត​កន្លង​មក​របស់ Adel Taarabt ខាង​ក្រោម៖

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២