បាល់ទាត់អន្តរជាតិ
Chelsea អាចនឹងបង្ខំចិត្តលក់កីឡាករមួយចំនួន ប្រសិនបើពួកគេមិនបានលេងពាន UCL រដូវកាលក្រោយ
![](https://x-sportkh.com/wp-content/uploads/2023/02/article-001380-1.jpg)
ថ្មីៗនេះក្លឹបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា អាចនឹងត្រូវបង្ខំចិត្តលក់កីឡាកររបស់ខ្លួនមួយចំនួន ប្រសិនបើពួកគេបរាជ័យក្នុងការដណ្ដើមកៅអី Top 4 និងអស់ឱកាសលេងក្នុងក្របខ័ណ្ឌ UEFA Champions League នៅរដូវកាលក្រោយ។
ចាប់តាំងពីការកាន់កាប់តំណែងរបស់ម្ចាស់ក្លឹបថ្មី Todd Boehly គាត់បានចំណាយប្រាក់ជាង 600 លានផោនទៅហើយនៅពេញមួយរដូវក្តៅ និងនៅខែមករាដើមឆ្នាំនេះ។ លើសពីនេះទៀត ថ្មីៗនេះពួកគេបានបំបែកកំណត់ត្រាផ្ទេរខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Enzo Fernandez ជាមួយនឹងតម្លៃរហូតដល់ 106 លានផោនទៀតផង។
យោងតាមសារព័ត៌មាន The Telegraph បានឲ្យដឹងថា កីឡាករមួយចំនួនដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប និងមានសញ្ជាតិអង់គ្លេស អាចនឹងត្រូវក្លឹបតោខៀវលក់ចេញ ប្រសិនបើពួកគេបរាជ័យក្នុងការទទួលបានឱកាសក្នុងការលេងពានរង្វាន់ UEFA Champions League។ ការលក់កីឡាករដែលមានសញ្ជាតិអង់គ្លេសនេះ ស្ថិតក្រោមបទប្បញ្ញត្តិរបស់ UEFA ហើយអ្នកជំនាញផ្នែកហិរញ្ញវត្ថុបាល់ទាត់លោក Kieran Maguire ក៏បានអះអាងដែរថា ការលក់កីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ Chelsea គឺជាជម្រើសដ៏ល្អបំផុត។ ខ្សែបម្រើ Gallagher និង Loftus-Cheek ជាបេក្ខភាពដំបូងគេដែលត្រូវបានគេគិតថា ក្លឹបតោខៀវនឹងលក់ចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងចាប់អារម្មណ៍ចង់បានអ្នកចាំទីរបស់ក្លឹប Espanyol
-
បាល់ទាត់អន្តរជាតិ4 days ago
មិនធម្មតា! ក្លឹប Al Nassr ត្រៀមបើកការចរចាផ្ទេរខ្សែការពារ Virgil van Dijk
-
បាល់ទាត់អន្តរជាតិ3 days ago
មិនធម្មតា! អត់ Messi ហើយថែមទាំងកាតក្រហម 2 ទៀត តែ Inter Miami នៅតែអាចឈ្នះការប្រកួតបាន