Connect with us

បាល់ទាត់អន្តរជាតិ

Man City និង Chelsea ត្រៀម​ឆក់​ឱកាស ចរចា​នាំ​យក Alphonso Davies មក​ទឹកដី​អង់គ្លេស

Published

on

ក្លឹប​យក្ស​​នៅ​ក្របខណ្ឌ​កំពូល​របស់​អង់គ្លេស Premier League ចំនួន 2 គឺ Manchester City និង​តោខៀវ Chelsea ចាប់​អារម្មណ៍ ក្នុង​ការ​ទិញ​យក​កីឡាករ​បាល់ទាត់​សញ្ជាតិ​កាណាដា Alphonso Davies ពី​ក្លឹប Bayern Munich (បើ​យោងតាម​ការ​ចុះផ្សាយ​របស់ Transfer News Live)។

ខ្សែ​ការពារ​ឆ្វេង​រូបនេះ​បាន​លេង​ឲ្យ​ក្លឹប​យក្ស​អាឡឺម៉ង់ Bayern Munich តាំង​ពី​ខែ​មករា ឆ្នាំ 2019 ខណៈ​ដែល​តម្លៃ​ខ្លួន​នៃ​ការ​ប៉ាន់ស្មាន​បច្ចុប្បន្ន​របស់​គេ​ច្រើន​ជាង 50 លានអឺរ៉ូ។ យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា Man City និង Chelsea គ្រោង​ដណ្តើម​យក Davies ពីក្លឹប Real Madrid ដែល​​ត្រូវ​​បាន​​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ចង់​បាន​កីឡាករ​វ័យ 23 ឆ្នាំ​រូប​នេះ​ជា​យូរ​មក​ហើយ។

ទោះ​ជា​យ៉ាង​ណា កាល​ពី​ខែ​មេសា ឆ្នាំ 2024 គេ​បាន​រាយការណ៍​ថា ក្លឹប​អធិរាជស Real Madrid លែង​ចាប់​អារម្មណ៍​ក្នុង​ការ​ទិញ​យក​ខ្សែការពារ​ល្បឿនលឿន​រូប​នេះ​​ពី Bayern Munich ទៀត​ហើយ។ គេ​ក៏​បាន​ដឹង​ផង​ដែរ​ថា Alphonso Davies មាន​បំណង​បន្ត​អាជីព​បាល់ទាត់ ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​គាត់​ជា​ច្រើន​ឆ្នាំ​ទៀត។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២