Connect with us

បាល់ទាត់អន្តរជាតិ

មិន​ធម្មតា! អត់ Messi ហើយ​ថែម​ទាំង​កាតក្រហម 2 ទៀត តែ Inter Miami នៅ​តែ​អាច​ឈ្នះ​ការ​ប្រកួត​បាន

Published

on

កាល​ពី​យប់​មិញ ក្នុង​ការ​ប្រកួត​លីគ​កំពូល​របស់​សហរដ្ឋ​អាមេរិក MLS ក្រុម​ម្ចាស់​ផ្ទះ Philadelphia Union បាន​ទទួល​ស្វាគមន៍​ក្លឹប Inter Miami។ ក្រុម​ភ្ញៀវ Inter Miami បាន​ធ្វើ​ការ​ប្រកួត​ដោយ​មិន​មាន​​កីឡាករ​ឆ្នើម 2 រូប​គឺ Lionel Messi និង Luis Suarez ដែល​ជាប់​កាតព្វកិច្ច​ជាមួយ​ក្រុម​ជម្រើស​ជាតិ។

ក្នុង​ចំណោម​អតីត​កីឡាករ​របស់ Barcelona ទាំង 4 នាក់​របស់ Inter Miami មាន​តែ Sergio Busquets និង Jordi Alba ប៉ុណ្ណោះ​ដែល​បាន​ចូល​លេង។ ការ​ប្រកួត​បាន​ចាប់​ផ្តើម​ដោយ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​លឿន​ពី​ក្រុម Philadelphia នៅ​នាទីទី 3 ដោយ​ខ្សែ​ប្រយុទ្ធ Mikael Uhre។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​នៅ​នាទីទី 47 កីឡាករ Julian Gressel បាន​ស៊ុត​បញ្ចូលទី 1 គ្រាប់​ដើម្បី​ជួយ​ឲ្យ Inter Miami តាម​ស្មើ​វិញ។ ការ​ប្រកួត​រវាង​ក្រុម​ទាំង 2 នៅ​តែ​មាន​ការ​តានតឹង និង​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​ហូហែរ រហូត​ដល់​នាទីទី 68 ខ្សែបម្រើ David Ruiz ក៏​បាន​ទទួល​កាត​ក្រហម។

បន្ត​មក​ទៀត នៅ​នាទីទី 84 ការបង្ករ​កំហុស​ធ្វើ​ឲ្យ​មាន​កាត​លឿន​លើកទី 2 របស់ Tomas Aviles បាន​ធ្វើ​ឲ្យ​ខ្សែ​ការពារ​រូប​នេះ​បាន​ទទួល​កាត​ក្រហម​ម្នាក់​ទៀត ដែល​ជា​ចុង​ក្រោយ Inter Miami ត្រូវ​លេង​តទល់​នឹង Philadelphia ដោយ​មាន​គ្នា​ត្រឹមតែ 9 នាក់​ប៉ុណ្ណោះ។ ផ្ទុយ​ពី​ការ​ខកចិត្ត នៅ​នាទីទី 90+4 បែរ​ជា​កីឡាករ Leo Afonso បាន​ស៊ុត​បញ្ចូលទី​បាន 1 គ្រាប់​មុន​ចប់​ការ​ប្រកួត ហើយ​ធ្វើ​ឲ្យ Inter Miami យក​ឈ្នះ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ​ដោយ​លទ្ធផល 2-1។

ទស្សនា​វីដេអូ​ហាយឡាយ​ការ​ប្រកួត​ខាង​ក្រោម៖

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២