Connect with us

បាល់ទាត់អន្តរជាតិ

Liverpool ត្រៀម​លក់ Joel Matip នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ

Published

on

ក្លឹប​ហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​ដាក់​លក់​​ខ្សែ​ការពារ​កណ្តាល Joel Matip នៅ​រដូវក្តៅ​នេះ។ កីឡាករ​សញ្ជាតិ​កាមេរូន​រូប​នេះ មាន​ទម្រង់​លេង​មិន​សូវ​ល្អ និង​ហាក់​ដូច​ជា​បាត់បង់​ទំនុក​ចិត្ត​ពី​គ្រូ​បង្វឹក​​ផង​ដែរ​នៅ​រដូវកាល​នេះ។

យ៉ាង​ណា​មិញ Joel Matip មិន​មែន​ជា​ជម្រើស​ដំបូង​របស់​លោក Jurgen Klopp ទៀត​ឡើយ ដោយ​គ្រូ​បង្វឹក​រូប​នេះ​ប្រើប្រាស់ Ibrahima Konate និង Virgil van Dijk ជា​ជម្រើស​សំខាន់។ ផ្សេង​ពី​នេះ​ទៀត Joe Gomez ក៏​ត្រូវ​បាន​ស្ថិត​ក្នុង​ជម្រើស​បម្រុង​មុន​កីឡាករ​រូប​នេះ​ដែរ លុះ​ត្រា​ណា​តែ​កីឡាករ​ទាំង​អស់​នោះ​មាន​បញ្ហា​របួស ទើប​តួ​នាទី​ត្រូវ​ធ្លាក់​មក​ដល់ Joel Matip។

អតីត​កីឡាករ​របស់​ក្លឹប Schalke 04 រូប​នេះ​ស្ថិត​នៅ​ក្រោម​កុងត្រា​ជាមួយ Liverpool រហូត​ដល់​ឆ្នាំ 2024។ យ៉ាង​ណា​ទម្រង់​លេង​កាន់តែ​យ៉ាប់​យ៉ឺន​របស់ Matip មាន​ន័យថា ការ​បន្តកុងត្រា​ថ្មី​ប្រហែល​ជា​មិន​អាច​កើត​ឡើង​នោះ​ទេ។ ថ្មីៗ​នេះ​​យោងតាម​របាយការណ៍​ដែល​ចុះ​ផ្សាយ​ដោយ Football Insider បាន​អះអាង​ថា ក្លឹប​ហង្សក្រហម​ត្រៀម​នឹង​លក់​គាត់​ក្នុង​តម្លៃ​ដ៏​សមរម្យ​មួយ​នៅ​រដូវ​ក្តៅ​ខាង​មុខ។

ប្រភព: Sportsmole

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២