បាល់ទាត់អន្តរជាតិ
Bayern Munich ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Hakim Ziyech

ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Hakim Ziyech។ យ៉ាងណាមិញ បុរសសញ្ជាតិម៉ារ៉ុករូបនេះ ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទឹកដីអង់គ្លេស តាំងពីខែមករាមកម្ល៉េះ។
Hakim Ziyech បានបរាជ័យក្នុងការបង្ហាញខ្លួនជាកីឡាករសំខាន់ និងជាជម្រើសដំបូងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Thomas Tuchel និងគ្រូបង្វឹកបច្ចុប្បន្ន Graham Potter។ រដូវកាលនេះ គាត់បានបង្ហាញខ្លួនក្នុងការប្រកួតសរុបសម្រាប់ក្លឹបតោខៀវចំនួន 17 ប្រកួត ដោយរួមចំណែក Assists បានម្ដង និងមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីសូម្បីតែមួយគ្រាប់។
នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករាកន្លងទៅ Hakim Ziyech បានឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅ Paris Saint-Germain ក្នុងលក្ខខ័ណ្ឌខ្ចីជើង ហើយគាត់បានជិះយន្តហោះទៅប្រទេសបារាំងដើម្បីពិនិត្យសុខភាពផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ Chelsea ត្រូវបានគេចោទប្រកាន់ថា បានផ្ញើឯកសារយឺតយ៉ាវ និងខុសជាច្រើនដង ហើយបានធ្វើឲ្យគ្រប់យ៉ាងត្រូវខកខាន។
យោងតាមគេហទំព័រ Fichajes របស់អេស្ប៉ាញបានឲ្យដឹងថា ក្លឹប PSG នឹងបន្តព្យាយាមនាំយកកីឡាករវ័យ 29 ឆ្នាំរូបនេះមកទឹកដីបារាំងម្ដងទៀតនៅចុងបញ្ចប់នៃរដូវកាល ប៉ុន្តែលើកនេះពួកគេនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពី Bayern Munich ដែលចង់បានកីឡាករឆ្នើមរូបនេះដែរ។ យ៉ាងណាក៏ដោយ Hakim Ziyech នៅតែត្រូវបានគេជឿថា ពេញចិត្តនឹងការផ្ទេរទៅ Parc des Princes ជាងផ្ទេរទៅទឹកដីអាឡឺម៉ង់។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi