បាល់ទាត់អន្តរជាតិ
Coman បង្ហើបថា ក្រុមរបស់ខ្លួនមិនមានផែនការបិទ Mbappe ទេ គឺគ្រាន់តែកាត់ផ្ដាច់មិនឲ្យ Messi បញ្ចូនបាល់ទៅឲ្យគាត់តែប៉ុណ្ណោះ

ខ្សែប្រយុទ្ធ Kingsley Coman ដែលជាតារាឆ្នើមរបស់ក្លឹប Bayern Munich បានច្រានចោលការអះអាងដែលថា ក្រុមរបស់ខ្លួនមានផែនការទប់ទល់នឹង Mbappe ក្នុងអំឡុងពេលនៃការប្រកួត UEFA Champions League វគ្គ 16 ក្រុមចុងក្រោយជើងទី 2 ជាមួយ Paris Saint-Germain។ Kingsley Coman បានបង្ហើបថា ផែនការរបស់ពួកគេ គឺជាការកាត់ផ្តាច់ការលេងរវាង Kylian Mbappe ជាមួយ Lionel Messi តែប៉ុណ្ណោះ។
យ៉ាងណាមិញ Bayern Munich បានយកឈ្នះក្រុម PSG ដោយលទ្ធផលសរុបទាំង 2 ជើង 3-0។ ពួកគេបានឈ្នះជើងទីមួយនៅកីឡដ្ឋាន Parc des Princes ជាមួយលទ្ធផល 1-0 ហើយអ្នកដែលស៊ុតបញ្ចូលទីគឺ Kingsley Coman។ ការប្រកួតជើងទីពីរបានបញ្ចប់ក្នុងលទ្ធផល 2-0 នៅកីឡដ្ឋាន Allianz Arena ដោយម្ចាស់គ្រាប់បាល់គឺ Eric Maxim Choupo-Moting និង Serge Gnabry។
ដោយឡែក ថ្លែងបន្ទាប់ពីការប្រកួតជើងទីពីរ Kingsley Coman បានប្រាប់ Telefoot ថា៖ “ពួកយើងមិនមានផែនការប្រឆាំងនឹង Mbappe អ្វីធំដុំនោះទេ។ អ្វីដែលសំខាន់បំផុត គឺគ្រាន់តែកាត់ផ្តាច់ការបញ្ជូនបាល់វាងគាត់ជាមួយនឹង Lionel Messi”។
ប្រភព: Sportskeeda