បាល់ទាត់អន្តរជាតិ
Barcelona បរាជ័យក្នុងការចុះហត្ថលេខាលើខ្សែការពារស្ដាំ Juan Foyth

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានរងការបរាជ័យក្នុងការតាមប្រមាញ់ខ្សែការពារ Juan Foyth របស់ក្លឹប Villarreal។ ទោះបីជាពេលនេះ Barcelona បានរក្សា Clean Sheet ចំនួន 19 ដង ក្នុង 25 ប្រកួតដែលជាការប្រកួតលីគក្នុងរដូវកាលនេះក៏ដោយ ក៏ពួកគេនៅតែចង់ពង្រឹងនៅតំបន់ការពារស្តាំផងដែរ។
យ៉ាងណាមិញបច្ចុប្បន្នក្លឹបយក្សកាតាឡាន់ Barcelona កំពុងស្ថិតនៅលើកំពូលតារាង La Liga ដែលមានពិន្ទុដាច់ពី Real Madrid ចំនួន 9 ពិន្ទុ បន្ទាប់ពីពួកគេបានទទួលជ័យជម្នះ 1-0 លើ Athletic Bilbao កាលពីរំលងអាធ្រាតយប់មិញនេះ។
ខ្សែការពារ Jules Kounde ដែលបានផ្ទេរមកពី Sevilla កាលពីរដូវក្តៅឆ្នាំមុន តែងតែត្រូវបានគេប្រើជាខ្សែការពារស្តាំ ខណៈដែល Sergi Roberto, Ronald Araujo និង Alejandro Balde ក៏ធ្លាប់រ៉ាប់រងតួនាទីនៅតំបន់ការពារនេះម្ដងម្កាលផងដែរ។ ក្លឹប Barcelona បានមើលឃើញថា Juan Foyth ជាបេក្ខភាពដ៏សាកសមបំផុតសម្រាប់ពួកគេ ដើម្បីប្រើប្រាស់គាត់នៅតំបន់ការពារស្ដាំ ព្រោះកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមានល្បឿនលឿន និងមានជំនាញការពារស្ដាំចំតួតែម្ដង។
យោងតាមសារព័ត៌មាន Sport បានឲ្យដឹងថា ក្លឹប Villarreal បានដាក់លក្ខខណ្ឌនៃការលក់ចេញ Juan Foyth ជាមួយនឹងតម្លៃពេញលេញ ដែលត្រូវបានគេជឿថា ប្រមាណជា 60 លានអឺរ៉ូ។ ដោយសារតែស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់ Barcelona ពួកគេនឹងមិនអាចចំណាយប្រាក់ច្រើនក្នុងទីផ្សារដោះដូរកីឡាករនាចុងបញ្ចប់នៃរដូវកាលនេះបានទេ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ21 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ9 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ