បាល់ទាត់អន្តរជាតិ
Barcelona គ្រោងលក់កីឡាករជាច្រើន ដើម្បីប្រមូលប្រាក់ឲ្យបាន 100 លានអឺរ៉ូ នៅចុងបញ្ចប់នៃរដូវកាលនេះ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា គ្រោងនឹងព្យាយាមលក់កីឡាករជាច្រើនរបស់ខ្លួនចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីប្រមូលប្រាក់ឲ្យបានយ៉ាងហោចណាស់ 100 លានអឺរ៉ូ នៅមុនពេលចាប់ផ្តើមរដូវកាលថ្មី 2023-2024។
ក្លឹបយក្សកាឡាន់ នឹងត្រូវវៃចេញនូវកីឡាករជាច្រើន ដើម្បីឲ្យពួកគេអាចចុះកុងត្រានាំយក Lionel Messi ត្រឡប់មកវិញ។ យោងតាមរបាយការណ៍ពី Mundo Deportivo បានឲ្យដឹងថា គ្រូបង្វឹករបស់ក្រុមលោក Xavi បានដាក់ឈ្មោះកីឡាករដែលអាចលក់ចេញដំបូងគេគឺ Ferran Torres និង Ansu Fati។
ដូចគ្នានេះដែរ Raphinha, Franck Kessie និង Eric Garcia ក៏ជាកីឡាករដែលស្ថិតក្នុងគម្រោងនៃការលក់ចេញផងដែរ។ Barcelona ក៏នឹងលក់កីឡាករខ្ចីជើងរបស់ខ្លួនទៅក្លឹបផ្សេងដែរដូចជា Clement Lenglet, Sergino Dest, Nico Gonzalez, Alex Collado និង Samuel Umtiti។
កីឡាករតែម្នាក់គត់ដែល Barcelona មិនលក់ចេញ និងត្រៀមនាំយកមកវិញគឺ Ez Abde ដែលបច្ចុប្បន្នកំពុងខ្ចីជើងនៅ Osasuna ដោយខ្សែប្រយុទ្ធរូបនេះមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍។ ក្រៅពីគម្រោងនៃការលក់ចេញ Barcelona ក៏ត្រៀមនឹងបន្តកុងត្រាថ្មីជាមួយ Ronald Araujo និង Gavi ហើយបន្តមកទៀតគឺ Alejandro Balde និង Inaki Pena។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona