Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid កំពុង​ពិចារណា​ចង់​ចុះ​ហត្ថលេខា​លើ Kai Havertz

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​ក្នុង​ការ​ចុះ​ហត្ថលេខា​លើខ្សែ​បម្រើ​ប្រយុទ្ធ​មួយ​រូប​​របស់​ក្លឹប​តោខៀវ Chelsea គឺ​កីឡាករ Kai Havertz។ យ៉ាង​ណា​មិញ​កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ ត្រូវបាន​គេ​គិត​ថា អាច​នឹង​ចង់​ចាកចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល ស្រប​ពេល​ដែល​ក្រុម​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង និង​មិន​មាន​ឱកាស​ប្រជែង​ពាន​ធំៗ​នៅ​រដូវកាល​ក្រោយ។

អតីត​កីឡាករ​របស់​ក្លឹប Bayer Leverkusen រូប​នេះ ធ្លាប់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​ក្លឹប​ធំៗ ជា​យូរ​មក​ហើយ​ដែល​មាន​ទាំង Manchester City ផង​ដែរ។ ខ្សែ​បម្រើ​វ័យ 23 ឆ្នាំ Kai Havertz បាន​លេង​យ៉ាង​ទៀង​ទាត់ ជាមួយ​តោខៀវ​ដោយ​បាន​បង្ហាញ​ខ្លួន 133 ប្រកួត ហើយ​ស៊ុត​បញ្ចូលទី​បាន 32 គ្រាប់ និង Assists បាន 15 ដង។

ដោយ​ឡែក​របាយការណ៍​ចុង​ក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា Real Madrid នឹង​បន្ត​កុងត្រា​ថ្មី​ជាមួយ Karim Benzema មួយ​រដូវកាល​បន្ថែម​ទៀត ដោយ​កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​នឹង​លេង​រដូវកាល​ចុងក្រោយ​របស់​គាត់​បាន​មួយ​ឆ្នាំ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Real Madrid នឹង​ខ្វះ​ជម្រើស​ជំនួស Benzema នៅ​តំបន់​ប្រយុទ្ធ​កណ្តាល ដោយ Mariano Diaz គ្រោង​នឹង​ចាក​ចេញ​នៅ​រដូវក្តៅ​នេះ ហើយ Kai Havertz ត្រូវ​បាន​គេ​ដឹង​ថា ជា​បេក្ខភាព​ដ៏​សាកសម​បំផុត​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ​ចង់​បាន។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២