បាល់ទាត់អន្តរជាតិ
ក្លឹប Al Nassr ធ្លាក់ចេញពីពានរង្វាន់ King’s Cup ក្រោមស្នាដៃរបស់ Al-Wehda

វាកាន់តែអាក្រក់ទៅៗ សម្រាប់ក្លឹប Al Nassr របស់ Cristiano Ronaldo ខណៈដែលពួកគេបានធ្លាក់ចេញពីពានរង្វាន់ King’s Cup ដោយចាញ់ក្នុងលទ្ធផល 1-0 ក្រោមស្នាដៃរបស់ក្លឹប Al-Wehda ដែលជាការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ កាលពីរំលងអាធ្រាតយប់មិញនេះ។
ក្លឹប Al-Wehda ជាម្ចាស់គ្រាប់បាល់បើកឆាកមួយគ្រាប់នៅនាទីទី 23 ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Jean-David Beauguel។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានបាត់បង់សមាជិកម្នាក់ ដោយ Abdullah Al-Hafith ទទួលបានកាតក្រហមនៅនាទីទី 53។
យ៉ាងណាមិញ Al-Wehda ត្រូវបង្ខំចិត្តបន្តការប្រកួតទល់នឹង Al Nassr ដោយមានគ្នាត្រឹមតែ 10 នាក់ប៉ុណ្ណោះ។ ជាលទ្ធផល ពួកគេនៅតែអាចរក្សាបាននូវគ្រាប់បាល់ 1-0 និងក្លាយជាក្រុមដែលទទួលបានជ័យជម្នះដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត។ ដូចគ្នានេះដែរ Al Nassr នៅមានពានរង្វាន់ពីរទៀត សម្រាប់បេសកកម្មនៃការប្រកួតប្រជែងគឺ Arab Club Champions Cup និងពានលីគកំពូល Saudi Pro League។
ប្រភព: Twitter
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល