Connect with us

បាល់ទាត់អន្តរជាតិ

Messi មិន​សប្បាយ​ចិត្ត​រឿង​ព្យួរ​ការ​ប្រកួត ពេល​នេះ​ចង់​ចាកចេញ​ពី PSG មុន​បិទ​រដូវកាល

Published

on

តារា​ឆ្នើម Lionel Messi ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពិចារណា​រក​ជម្រើស​នៃ​ការ​បញ្ចប់​កុងត្រា​របស់​គាត់​នៅ PSG នៅ​រយៈពេល 10 ថ្ងៃ​ខាង​មុខ​នេះ។ ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​មិន​សប្បាយ​ចិត្ត​នឹង​ការ​ព្យួរ​ការ​ប្រកួត​របស់​ខ្លួន​រយៈពេល 2 សប្តាហ៍​ឡើយ ដែល​គាត់​ត្រូវ​បាន​គេ​អះអាង​ថា ចង់​ចាកចេញ​ពី​ក្លឹប​មុន​ចប់​រដូវកាល​តែ​ម្ដង។

យោងតាម​របាយការណ៍​របស់ LeParisen បាន​ឲ្យ​ដឹង​ថា Messi នឹង​ធ្វើការ​ជាមួយ​ភ្នាក់ងារ​របស់​គាត់ និង​មើល​ពី​ស្ថានភាព​ថា តើ​គាត់​អាច​ចាកចេញ​ពី PSG ក្នុង​រយៈពេល​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​នេះ​បាន​ដែរ រឺ​យ៉ាង​ណា ខណៈ​ដែល​គាត់​កំពុង​ស្ថិត​ក្នុងការ​ពិន័យ​រយៈពេល 2 សប្តាហ៍ ដោយ​សារ​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្លឹប​ទៅ​កាន់​ប្រទេស​នៃ​ទឹកដី​មជ្ឈិមបូព៌ា។

របាយការណ៍​ជា​ច្រើន​បាន​អះអាង​ថា បើ​ទោះ​បី​ជា Messi មិន​អាច​ចាកចេញ​ពី​ក្លឹប​យក្ស​បារាំង​នៅ​ពេល​នេះ​បាន​ក៏​ដោយ គាត់​បាន​សម្រេច​ចិត្ត​រួច​ហើយ​ថា នឹង​ចាកចេញ​នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាលនេះ នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ផុត​កំណត់។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​កំពុង​មាន​ជម្រើស​បី​នៅ​ក្នុង​ដៃ ដោយ​អាច​វិល​ត្រឡប់​ទៅ​ក្លឹប​ចាស់ Barcelona វិញ រឺ​ផ្ទេរ​ទៅ​ទឹកដី​អាមេរិច ហើយ​ក៏​អាច​ជ្រើសរើស​ការ​ទៅ​លេង​នៅ​អារ៉ាប៊ីសាអូឌីត ជាមួយ​នឹង​ប្រាក់​ខែ​ដ៏​ច្រើន​សន្ធឹកសន្ធាប់។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២