បាល់ទាត់អន្តរជាតិ
Alvarez និង Rabiot កំពុងស្ថិតនៅក្នុងរ៉ាដារបស់ Bayern Munich

ក្លឹប Bayern Munich កំពុងពិចារណាលើការផ្ទេរខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Julian Alvarez និងខ្សែបម្រើសញ្ជាតិបារាំង Adrien Rabiot នៅរដូវក្តៅនេះ (នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន BILD របស់អាឡឺម៉ង់)។ រដូវកាលនេះមិនមែនជារដូវកាលដ៏ល្អរបស់ Bayern Munich ឡើយ ហើយកាលពីខែមុន ពួកគេត្រូវបានធ្លាក់ចេញពី UEFA Champions League ទៀតផង។
លើសពីនេះទៅទៀត Bayern Munich ទំនងជានឹងខកខានការឈ្នះពាន Bundesliga នៅរដូវកាលនេះផងដែរ ដោយបច្ចុប្បន្នពួកគេឈរក្នុងចំណាត់ថ្នាក់លេខ 2 ដែលមានពិន្ទុចាញ់ក្រុមលេខ 1 Borussia Dortmund ចំនួន 2 ពិន្ទុ និងនៅសល់ប្រកួតចុងក្រោយមួយនៅក្នុងដៃដូចគ្នា។
មិនថាពួកគេឈ្នះពានលីក រឺអត់នោះទេ ការកែលម្អក្រុមនឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ ហើយរបាយការណ៍ចុងក្រោយមួយបានអះអាងថា ពួកគេកំពុងសម្លឹងមើលកិច្ចព្រមព្រៀងដែលអាចទៅរួចជាមួយ Alvarez និង Rabiot។ យ៉ាងណាមិញខ្សែប្រយុទ្ធដែលឈ្នះ World Cup ជាមួយអាហ្សង់ទីន Julian Alvarez បច្ចុប្បន្នមិនមែនជាជម្រើសដំបូងរបស់ក្លឹប Man City ឡើយ ប៉ុន្តែគាត់រកបានគ្រាប់បាល់រហូតដល់ 17 គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ 22 ប្រកួតប៉ុណ្ណោះ។
សម្រាប់ខ្សែបម្រើ Adrien Rabiot វិញ គឺកំពុងត្រៀមនឹងចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ដោយកុងត្រារបស់គាត់ផុតកំណត់។ កីឡាករសញ្ជាតិបារាំងរូបនេះបានបដិសេធសំណើរបន្តកុងត្រាថ្មីពី Juventus។ ជាមួយនឹងទេពកោសល្យដ៏អស្ចារ្យ និងមិនចាំបាច់ចាយលុយលើការផ្ទេរ Adrien Rabiot ត្រូវបានក្លឹបជាច្រើនចង់បាន ហើយជាពិសេសនោះគឺ Bayern Munich។
ប្រភព: Footballtoday
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ