បាល់ទាត់អន្តរជាតិ
Bayern Leverkusen ចាប់អារម្មណ៍លើ Ez Abde របស់ Barcelona

លោក Xavi Alonso ដែលជាគ្រូបង្វឹករបស់ក្លឹប Bayer Leverkusen បានធ្វើរឿងដ៏អស្ចារ្យជាច្រើន ចាប់តាំងពីបានមកដឹកនាំក្លឹបអាឡឺម៉ង់មួយនេះ ហើយនៅរដូវក្តៅនេះដែរ គឺជាឱកាសដ៏សំខាន់សម្រាប់ពួកគេ ក្នុងបោះជំហានមួយកម្រិតទៀត ដើម្បីត្រៀមប្រកួតប្រជែងនៅ Bundesliga រដូវកាលក្រោយ។
ក្លឹប Bayer Leverkusen បានបញ្ចប់រដូវកាលរបស់ខ្លួន ដោយឈរនៅចំណាត់ថ្នាក់លេខ 6 ក្នុងតារាងលីគកំពូលរបស់អាឡឺម៉ង់។ ទាំងនេះដែរ នាំឲ្យមានពាក្យចចាមអារ៉ាមអំពីការផ្ទេរកីឡាករដ៏មានគុណភាពមួយចំនួនដែល Bayern Leverkusen នឹងធ្វើនៅរដូវក្ដៅនេះ។ កីឡាករដំបូងគេដែលពួកគេចង់បាន គឺ Ez Abde របស់ Barcelona។
យ៉ាងណាមិញ កីឡាករសញ្ជាតិម៉ារ៉ុករូបនេះ បានចូលរួមជាមួយ Barcelona តាំងពីឆ្នាំ 2021 ប៉ុន្តែគាត់មិនមែនជាកីឡាករសំខាន់ និងបង្ហាញខ្លួនបានជាប់លាប់ឡើយជាមួយក្លឹបយក្សកាតាឡាន់។ បន្តមកទៀត Ososuna បានស្នើខ្ចីជើងគាត់រយៈពេលមួយរដូវកាល។ យ៉ាងណាជាមួយ Ososuna ខ្សែប្រយុទ្ធស្លាបរូបនេះបានបង្ហាញនូវទម្រង់លេងយ៉ាងលេចធ្លោរ និងក្លាយជាកីឡាករសំខាន់របស់ក្រុម។
ថ្វីត្បិតតែបែបនេះក៏ដោយ ការវិលត្រឡប់មក Barcelona វិញ នៅតែមិនមែនជាជម្រើសដ៏ល្អរបស់គាត់ឡើយ ព្រោះត្រូវប្រជែងតំណែងលេងជាមួយនឹងកីឡាករល្អៗជាច្រើនទៀត។ ដូចគ្នានេះដែរ Barcelona ក៏កំពុងស្វែងរកច្រកផ្លូវនៃការលក់កីឡាករវ័យ 21 ឆ្នាំរូបនេះ។ Barcelona កំពុងមានគម្រោងលក់ រឺខ្ចីជើង Ez Abde ទៅឲ្យ Bayern Leverkusen នៅចុងបញ្ចប់នៃរដូវកាលនេះ។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល