Connect with us

បាល់ទាត់អន្តរជាតិ

PSG ចង់​នាំ​យក Lucas Hernandez មក​ទឹកដី​កំណើត​របស់​ខ្លួន​វិញ

Published

on

ក្លឹប​យក្ស​បារាំង Paris Saint-Germain កំពុង​ស្វែងរក​បេក្ខភាព​ខ្សែការពារ​កណ្តាល​មួយ​រូប​នេះ​នៅ​រដូវក្តៅ​នេះ។ ពួក​គេ​ចង់​បាន​កីឡាករ​ជើងឆ្វេង Lucas Hernandez របស់ Bayern Munich ដែល​ជា​កីឡាករ​ឆ្នើម​មួយ​រូប​នា​ពេល​បច្ចុប្បន្ន ហើយ​ខ្សែការពារ​រូប​នេះ​មាន​លក្ខណៈ​ពិសេស ដោយ​អាច​លេង​បាន​ទាំង​ការពារ​កណ្ដាល និង​ការពារ​ឆ្វេង។

យ៉ាង​ណា​មិញ​ខ្សែ​ការពារ​សំខាន់​របស់ PSG គឺ​កីឡាករ Presnel Kimpembe បាន​អវត្តមាន​ដោយ​សារ​របួស​ស្ទើរ​តែ​ពេញ​មួយ​រដូវកាល ហើយ​របួស​នោះ​អាច​នឹង​អូស​បន្លាយ​ដល់​រដូវកាល​ក្រោយ 2023-2024។ ជា​លទ្ធផល PSG ត្រូវ​បាន​គេ​រាយការណ៍​ថា នឹង​ព្យាយាម​ចំណាយ​ប្រាក់​លើ​ការ​ផ្ទេរ​ខ្សែការពារ​សញ្ជាតិ​បារាំង Lucas Hernandez។

យោង​តាម​របាយការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​ដោយ Psgtalk បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​របស់​បារាំង PSG នឹង​ចរចា​ជាមួយ Bayern Munich ជុំ​វិញ​ការ​នាំ​យក​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ ទៅ​ទឹកដី​បារាំង ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ដោយ​ឡែក​គ្រូ​បង្វឹក​របស់​ក្លឹប​លោក Thomas Tuchel មិន​​ចង់​​បាត់​បង់​កីឡាករ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ក្លឹប Bayern Munich នឹង​ពិចារណា​លើ​ការ​លក់​កីឡាករ​រូប​នេះ ដែល​ប្រសើរ​ជាង​ទុក​គាត់​ឲ្យ​ផុត​កុងត្រា ហើយ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវកាល​ក្រោយ។

ប្រភព: Psgtalk

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២