បាល់ទាត់អន្តរជាតិ
ក្ដៅៗ៖ PSG ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Lucas Hernandez របស់ Bayern Munich

ក្រោយពីមានពាក្យចចាមអារ៉ាមជាយូរមកហើយ កាលពីមុននេះបន្តិច ក្លឹបយក្សបារាំង Paris Saint-Germain បានបញ្ជាក់ពីការមកដល់របស់ខ្សែការពារ Lucas Hernandez ដោយផ្ទេរពី Bayern Munich។ យ៉ាងណាមិញ ក្លឹបម្ចាស់ជើងឯកបារាំងបានចុះកុងត្រាជាមួយកីឡាករចំណូលថ្មីរូបនេះជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។
កីឡាករវ័យ 27 ឆ្នាំរូបនេះនឹងរួមរស់ជាមួយ PSG រហូតដល់រដូវក្តៅឆ្នាំ 2028 ជាមួយនឹងតម្លៃផ្ទេរដែលគេប៉ាន់ប្រមាណថាប្រហែលជា 48 ទៅ 50 លានអឺរ៉ូ។ ដោយឡែក Lucas Hernandez បានក្លាយជាកីឡាករចំណូលថ្មីទី 5 របស់ក្លឹបម្ចាស់ជើងឯក Ligue 1 នៅរដូវកាលក្ដៅនេះ។
Lucas Hernandez ត្រូវបានគេដឹងថា ជាខ្សែការពារដ៏មានបទពិសោធន៍ក្រាស់ក្រែល ដែលអាចលេងបានទាំងខ្សែការពារស្លាប រឺខ្សែការពារកណ្ដាល។ អតីតកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Atletico Madrid រូបនេះធ្លាប់បានឈ្នះពានស្ទើរគ្រប់សព្វអស់ទៅហើយក្នុងអាជីពរបស់ខ្លួនដោយរួមមានទាំងពាន UCL និងពាន World Cup ផងដែរ។
ប្រភព: PSG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona