បាល់ទាត់អន្តរជាតិ
អ៊ុយរូហ្គាយ យកឈ្នះអ៊ីតាលី 1-0 ក្លាយជាម្ចាស់ពាន World Cup U-20

កាលពីប៉ុន្មានម៉ោងមុននេះ យើងបានរកឃើញម្ចាស់ពាន World Cup អាយុក្រោម 20 ឆ្នាំ (U-20) ហើយ គឺក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ដែលមកពីប៉ែកឡាទីន។ ពួកគេបានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលី ជាមួយនឹងការប្រកួតដ៏តានតឹង ហើយក៏បញ្ចប់ទៅក្នុងលទ្ធផល 1 ទល់នឹង 0។
គ្រាប់បាល់នៅនាទីទី 86 របស់ Luciano Rodriguez គ្រប់គ្រាន់ក្នុងការជួយឲ្យអ៊ុយរូហ្គាយ ក្លាយជាម្ចាស់ពាន World Cup ឆ្នាំនេះ ខណៈដែលអ៊ីតាលីបានត្រឹមតែសោកស្ដាយជាមួយនឹងតំណែងជាជើងឯករង។ ទន្ទឹមនឹងនេះដែរ សម្រាប់ក្រុមលេខ 3 គឺបានទៅលើក្រុមជម្រើសជាតិអ៊ីស្រាអែល និងលេខ 4 គឺកូរ៉េខាងត្បូង។
គួរកត់សម្គាល់ផងដែរថា អ៊ុយរូហ្គាយជាក្រុមខ្លាំងមួយដែលបានឈ្នះ 6 ប្រកួត ក្នុងចំណោម 7 ប្រកួតរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ World Cup U-20 នេះ ដោយចាញ់តែអង់គ្លេស 3-2 ម្ដងប៉ុណ្ណោះ ក្នុងវគ្គចែកពូល។ ពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិអ៊ីស្រាអ៊ែល ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងជ័យជម្នះ 1-0 ដូចគ្នា។
ប្រភព: Football-italia
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ13 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ1 day ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona