Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola ថា Real Madrid ជា​ក្រុម​តែ​មួយ​គត់ ដែល​អាច​មាន​ឱកាស​ឈ្នះ​ពាន UCL រៀងរាល់​​ឆ្នាំ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​និយាយ​ថា មាន​តែ​ក្លឹប​អធិរាជស Real Madrid មួយ​ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព ក្នុង​ការ​ឈ្នះពាន​រង្វាន់ UEFA Champions League ជា​រៀងរាល់​រដូវ​កាល​បាន។

ដោយ​ឡែក​កាល​ពី​ម្សិលមិញ​នេះ លោក Pep Guardiola ទើប​នឹង​បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត UCL ដោយ​នេះ​ជា​លើក​ទី 4 ហើយ​សម្រាប់​គាត់​ក្នុង​ការ​ដឹកនាំ​ក្រុម​មក​លេង​ដល់​វគ្គ​ផ្ដាច់ព្រ័ត​ក្នុង​ក្របខណ្ឌ UEFA Champions League នេះ។ ពីរដង​ជាមួយ Barcelona និង 2 ដង ជាមួយ Manchester City។

Pep Guardiola បាន​ជួយ​ក្លឹប Manchester City ឲ្យ​ឈ្នះពាន UCL ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួក​គេ បន្ទាប់​ពី​យក​ឈ្នះ Inter Milan ក្នុង​លទ្ធផល 1-0 កាល​ពី​រំលង​អាធ្រាត​យប់​មិញ​នេះ។ ពាន​ដ៏​កម្រ និង​មិន​ងាយ​ឈ្នះ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ក្លឹប និង​អ្នកគាំទ្រ​សាទរ​ជា​ខ្លាំង ខណៈ​ដែល Real Madrid ស្ទើរ​តែ​ចាត់ទុក​ថា នេះ​ជា​ពាន​ធម្មតា​ទៅ​ហើយ​សម្រាប់​ពួក​គេ ដោយ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​ឈ្នះវា​បាន 14 ដង​រួច​មក​ហើយ។

គ្មាន​ក្លឹប​ណា​មួយ ដែល​មាន​កំណត់​ត្រា​ធ្លាប់​ឈ្នះពាន UCL នេះ ច្រើន​ជា Real Madrid នោះ​ឡើយ ហើយ​ក៏​ជា​ហេតុផល​មួយ​ដែល​មជ្ឈដ្ឋាន​បាល់ទាត់​ចាត់​ទុក​ថា ពួក​គេ​ជា​ក្លឹប​ធំ​បំផុត​នៅ​លើ​លោក។ ទន្ទឹម​នឹង​នេះ​ដែរ ក្រោយ​ចប់​ការ​ប្រកួត​លោក Pep Guardiola បាន​និយាយ​ថា៖ “ការ​ឈ្នះ​ពាន Premier League ចំនួន 5 គឺ​ពិសេស ប៉ុន្តែ​គេ​បាន​និយាយ​ថា ទេ! អ្នក​ត្រូវតែ​ឈ្នះ​ពាន 3 ក្នុង​មួយ​រដូវកាល។ ខ្ញុំ​ល្អ ប៉ុន្តែ​ខ្ញុំ​មិន​ល្អ​គ្រប់​គ្រាន់ ដើម្បី​ឈ្នះ​ពាន 3 គ្រប់​រដូវ​កាល​ទេ។ UCL គឺ​ពិបាក​ណាស់។ Real Madrid មាន​សមត្ថភាព​ធ្វើ​វា​បាន​រាល់​​ឆ្នាំ។ មនុស្ស​ចាត់​ទុក​ថា ការ​ឈ្នះ Premier League គ្មាន​ន័យ។ ឥឡូវ​នេះ​យើង​អាច​ទទួល​បាន​តម្លៃ​នៃ​ការ​ឈ្នះ Premier Leagues 5 ដង​ហើយ”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២