Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Real Madrid បញ្ជាក់​ថា នៅតែ​ចង់​បាន Kylian Mbappe

Published

on

ប្រធាន​ក្លឹប​អធិរាជស Real Madrid លោក Florentino Perez បាន​បញ្ជាក់​ថា គាត់​នៅ​តែ​ចង់​នាំ​យក Kylian Mbappe មក​កាន់​ទឹកដី Santiago Bernabeu។ យ៉ាង​ណាមិញ មជ្ឃដ្ឋាន​បាល់ទាត់ ជា​ទូទៅ​បាន​ដឹង​ហើយ​ថា កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ពិត​ជា​ចង់​ផ្ទេរ​ទៅ Real Madrid នៅ​ថ្ងៃ​ណា​មួយ។

Kylian Mbappe ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាកចេញ​ពី​ទឹកដី​បារាំង​ ជាមួយ​នឹង​ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន​កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន ប៉ុន្តែ​នៅ​ទីបំផុត​គាត់​បាន​សម្រេច​ចិត្ត​ចុះកុងត្រា​ថ្មី​ជាមួយ Paris Saint-Germain ហើយ​ក៏​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​រហូត​ដល់​បច្ចុប្បន្ន។ ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ នៅ​តែ​បង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​ក្នុង​រដូវកាល​នេះ (2022-2023) ដោយ​ស៊ុត​បញ្ចូលទី​បាន 41 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 10 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 43 ប្រកួត។

ទន្ទឹម​នឹង​នេះ​ដែរ Real Madrid បាន​ខកចិត្ត​ជា​មួយ​នឹង Kylian Mbappe ជា​ខ្លាំង ហើយ​ត្រូវ​បាន​គេ​គិត​ថា ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​នឹង​បោះបង់​ការ​ចង់​បាន​តារា​ឆ្នើម​របស់​ក្លឹប PSG រូប​នេះ​ហើយ។ ផ្ទុយ​មក​វិញ ថ្មីៗ​នេះ​ប្រធាន​ក្លឹប Real Madrid បាន​បង្ហាញ​ឲ្យ​គ្រប់​គ្នា​ដឹង​ថា គាត់​នៅ​តែ​ពេញ​ចិត្ត និង​ចង់​នាំ Mbappe មក​ក្លឹប​របស់​ខ្លួន។ លោកតា Perez ត្រូវ​បាន​គេ​សួរ​ថា នៅ​តែ​ចង់​បាន Kylian Mbappe រឺ​ទេ? ពេល​នោះ​គាត់​បាន​ឆ្លើយ​តប​ថា៖ “បាទ! ប៉ុន្តែ​មិនមែន​ឆ្នាំ​នេះ​ទេ”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២