បាល់ទាត់អន្តរជាតិ
នីហ្សេរីយ៉ា ទម្លាក់ក្រុមម្ចាស់ផ្ទះអាហ្សង់ទីនក្នុងការប្រកួត FIFA World Cup U-20

ក្រុមជម្រើសជាតិនីហ្សេរីយ៉ាអាយុក្រោម 20 ឆ្នាំ បានឡើងទៅកាន់វគ្គ 8 ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup U-20 នៃឆ្នាំ 2023។ ក្រុមឥន្ទ្រីហោះនីហ្សេរីយ៉ា បានធ្វើឲ្យអាហ្សង់ទីនដែលជាក្រុមម្ចាស់ផ្ទះទឹកភ្នែកក្នុងលទ្ធផល 2-0 កាលពីរំលងអាធ្រាតយប់មិញនេះ នៅក្នុងវគ្គ 16 ក្រុមចុងក្រោយ។
ខ្សែប្រយុទ្ធ Ibrahim Muhammad គឺជាម្ចាស់គ្រាប់បាល់បើកឆាកនៅក្នុងការប្រកួត ដោយស៊ុតបញ្ចូលទីនៅនាទីទី 61។ គ្រាប់បាល់មួយគ្រាប់ទៀតកើតឡើងនៅចុងម៉ោងនាទីទី 90+1 ស៊ុតបញ្ចូលទីដោយកីឡាករ Rilwanu Haliru Sarki។ លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនដែលជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមជាច្រើនទៀតនោះ បានហាលអាវ និងចប់ភារកិច្ចត្រឹមនេះ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល