បាល់ទាត់អន្តរជាតិ
Man City ឆក់យក Declan Rice ពីក្នុងដៃរបស់ Arsenal

ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា ជិតចចារយកឈ្នះក្លឹបកាំភ្លើងធំ Arsenal ហើយ ក្នុងការប្រជែងយកខ្សែបម្រើ Declan Rice របស់ West Ham United។ យ៉ាងណាមិញ កីឡាករវ័យ 24 ឆ្នាំរូបនេះ នឹងចាកចេញពីក្លឹបបច្ចុប្បន្នរបស់ខ្លួន បន្ទាប់ពីបានជួយក្រុមឲ្យឈ្នះពានរង្វាន់ Europa Conference League ដែលជាពានលំដាប់កំពូលមួយ ដំបូងរបស់ក្លឹបក្នុងរយៈពេល 58 ឆ្នាំចុងក្រោយ។
យ៉ាងណាមិញ Declan Rice មានបំណងចង់បំពេញក្តីស្រមៃរបស់គាត់ ក្នុងការលេងនៅ UEFA Champions League ហើយប្រធានក្លឹប West Ham លោក David Sullivan ក៏បានបញ្ជាក់ថា ខ្សែបម្រើរូបនេះនឹងត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្លឹបក្នុងតម្លៃខ្លួនដ៏សមរម្យមួយនៅរដូវក្តៅនេះផងដែរ។
ថ្មីត្បិតតែមួយរយៈចុងក្រោយនេះ ខ្សែបម្រើសញ្ជាតិអង់គ្លេស Declan Rice កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការផ្ទេរទៅចូលរួមជាមួយ Arsenal ប៉ុន្តែរបាយការណ៍ថ្មីៗពី Sky Sports បានឲ្យដឹងថា Man City ដាក់បានសំណើរដេញថ្លៃ 75 លានផោន បូកនឹង 15 លានផោន លើប្រាក់រង្វាន់ផ្សេងៗជាច្រើនទៀត។ Man City កំពុងឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយ West Ham លើការផ្ទេរ Declan Rice ហើយ។
ប្រភព: Sportsmole