បាល់ទាត់អន្តរជាតិ
តើពេលណាទើប Lionel Messi អាចបង្ហាញខ្លួនក្នុងការប្រកួតសម្រាប់ក្លឹបថ្មី Inter Miami បាន?
អ្នកគាំទ្រជាច្រើនបានទន្ទឹងរងចាំ ចង់ឃើញតារាឆ្នើម Lionel Messi បង្ហាញខ្លួនជាផ្លូវការណ៍សម្រាប់ការប្រកួតនៅក្លបឹថ្មី Inter Miami ដែលជាការបង្ហាញខ្លួនលើកដំបូងនៅលីគកំពូលសហរដ្ឋអាមេរិច MLS។ ដោយឡែកក្លឹប Inter Miami ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីការមកដល់របស់ Messi នៅដើមខែកក្កដា ខាងមុខនេះ ពេលដែលកុងត្រារបស់គាត់ជាមួយ PSG ផុតកំណត់ជាផ្លូវការណ៍។

ចាប់តាំងពីការប្រកាសផ្ទេរទៅក្លឹបនៅ MLS មក Lionel Messi បានទៅបំពេញកាតព្វកិច្ចរបស់គាត់សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។ បន្តពីនោះមក គាត់បានទៅសម្រាកលំហែកាយជាមួយមិត្តជិតស្និទ្ធិរបស់ខ្លួន និងគ្រួសារ។

យ៉ាងណាមិញ យោងតាមម្ចាស់ក្លឹប Inter Miami លោក Jorge Mas បាននិយាយថា Lionel Messi នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងក្រុមរបស់គាត់ នៅថ្ងៃទី 21 ខែកក្កដា ដែលការប្រកួតនោះដែរ គឺជាការប្រកួតទល់នឹងក្រុមមកពីម៉ិកស៊ិក Cruz Azul ក្នុងពានរង្វាន់អន្តរទ្វីប Leagues Cup។

ប្រភព: Mscfootball
