Connect with us

បាល់ទាត់អន្តរជាតិ

Marcus Thuram បដិសេធ មិន​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង PSG

Published

on

ខ្សែប្រយុទ្ធ Marcus Thuram របស់​ក្លឹប Borussia Monchengladbach ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ច្រានចោល​ឱកាស​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ​ក្លឹប​យក្ស​បារាំង Paris Saint-Germain។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​ជា​ផ្លូវការណ៍​នៅ​ពេល​ដែល​កុងត្រា​របស់​គាត់​ជាមួយ Monchengladbach ផុត​កំណត់​នៅ​ចុង​ខែ​នេះ។

Marcus Thuram ត្រូវ​បាន​គេគិតថា កំពុង​ស្ថិត​ក្នុង​រ៉ាដា​ពី​ក្លឹប​កំពូលៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប។ កីឡាករ​វ័យ 25 ឆ្នាំ​រូប​នេះ ស៊ុត​បញ្ចូលទី​បាន 16 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 7 ដង ខណៈ​ដែល​ក្នុង​ចំណោម​នោះ​មាន 13 គ្រាប់​ជា​ការ​ស៊ុត​បញ្ចូលទី​នៅ Bundesliga ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 32 ប្រកួត សម្រាប់ Monchengladbach កាល​ពី​រដូវកាល​មុន។

ក្រៅ​ពី​ភាព​លេចធ្លោរ​ជាមួយ​ក្លឹប Marcus Thuram ក៏​បង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោម​ការ​ដឹកនាំ​របស់​លោក Didier Deschamps នៅ​ក្នុង​ជម្រើស​ជាតិ​បារាំង​កន្លង​មក​ផង​ដែរ។ ដោយសារ​អាយុ, បទ​ពិសោធន៍ និង​ទម្រង់​លេង​ដ៏​អស្ចារ្យ Thuram មាន​ជម្រើស​ជា​ច្រើន​នៅ​រដូវក្តៅ​នេះ ប៉ុន្តែ​បើ​យោង​ទៅ​តាម L’Equipe គាត់​នឹង​មិន​ជ្រើស​រើស​យក PSG ទេ បើ​ទោះ​បី​ជា​ក្លឹប​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ទឹកដី​កំណើត​នៃ​ប្រទេស​របស់​ខ្លួន​ក៏​ដោយ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២